leftcenterrightdel
ប្រជាពលរដ្ឋដើមកំណើតវៀតណាម និងខ្មែរមានជីវភាពរស់នៅជួបការលំបាកនៅទីក្រុងព្រះសីហនុ ទទួលអំណោយនៅស្ថានអគ្គកុងស៊ុលវៀតណាម (រូបថត៖ vnanet.vn )

ពិធីបុណ្យសែនដូនតាជាទំនៀមទម្លាប់ប្រពៃណីវប្បធម៌វៀតណាមតាំងពីយូរយារណាស់មកហើយ។ នេះមិនត្រឹមតែជាពិធីបុណ្យព្រះពុទ្ធសាសនាដើម្បីតបស្នងសងគុណដល់ជីដូន ជីតា ឪពុកម្តាយប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់កូនចៅវៀតណាមសម្តែងនូវការដឹងគុណ កតញ្ញូតាធម៌ដ៏ជ្រាលជ្រៅដល់មាតុភូមិ និងការលះបង់ដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរស វីរជន និងយុទ្ធជន​ពលី ក៏ដូចជាការចែករំលែកការលំបាកក្នុងសហគមន៍ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ស្ថានអគ្គកុងស៊ុល​ និងសាខាសមាគមខ្មែរ-វៀតណាមប្រចាំខេត្តព្រះសីហនុ បានប្រគល់អំណោយជាង ១៨០ កញ្ចប់ ដែលក្នុងកញ្ចប់មួយមានតម្លៃ ២០ ដុល្លារ ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋជំនះការលំបាក ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាផ្ញើអំណោយដល់អតីតយុទ្ធជន យុទ្ធជនពិការ និងកងទ័ពស្ម័គ្រចិត្ដវៀតណាមនៅទីក្រុងព្រះសីហនុ រួមចំណែកបន្ថែមទៀតក្នុងការពង្រឹងចំណងសាមគ្គីភាពរវាងសហគមន៍ជនជាតិវៀតណាម និងប្រជាជនកម្ពុជា។

leftcenterrightdel
លោកស្រី Yuok Sopheak អនុប្រធានសង្កាត់លេខ៣ ទីក្រុងព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានអគ្គកុងស៊ុលវៀតណាម (រូបថត៖ vnanet.vn)

លោកស្រី Yuok Sopheak អនុប្រធានសង្កាត់លេខ៣ ទីក្រុងព្រះសីហនុ តំណាងអាជ្ញាធរមូលដ្ឋានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រាប់ប្រជាជនកម្ពុជានាពេលកន្លងមកនិងសូមថ្លែងអំណរគុណចំពោះស្ថានអគ្គកុងស៊ុលនិងសប្បុរសជនក្នុងឱកាសបុណ្យសែនដូនតានេះ។ លោកស្រី Yuok Sopheak បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាននឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនជាតិវៀតណាមនៅមូលដ្ឋានក្នុងការស្នាក់នៅ និងការរកស៊ី  រួមចំណែកថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម៕

បកប្រែដោយ​ Pham Diep