លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោក Vo Van Thuong ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា បក្ស និងប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំនះការលំបាកជាច្រើន និងទទួលបានសមិទ្ធផលជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម រំដោះប្រទេសជាតិក្នុងទសវត្សរ៍ឆ្នាំ ១៩៧០-១៩៨០ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្នុងដំណាក់កាលថ្មី។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូនលទ្ធផលនៃការធ្វើដំណើរទស្សនកិច្ចរបស់លោក ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រទេសទាំងពីរ ជាពិសេសរវាងនាយទាហានវ័យក្មេង និងយុវជននៃប្រទេសទាំងពីរ ហើយថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះវៀតណាម ដែលបានជួយគាំទ្រកម្ពុជាក្នុងការបំពេញយ៉ាងល្អតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងក្នុងវេទិកាអន្តរជាតិ និងតំបន់។

leftcenterrightdel
លោក Vo Van Thuong សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស ទទួលជួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក (រូប​ថត៖ vnanet.vn)

លោក Vo Van Thuong បានអបអរសាទរកម្ពុជាចំពោះសមិទ្ធិផលរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការរៀបចំដ៏ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ និងជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញពីទំនុកចិត្តរបស់ប្រជាជនកម្ពុជា អបអរសាទរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សបោះឆ្នោតជ្រើសរើសជាឯកច្ឆ័ន្ទជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត

លោក Vo Van Thuong អះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមគោរព និងដឹងគុណចំពោះការជួយគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Vo Van Thuong បានសម្តែងនូវគោលបំណងថា ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការសមស្របរវាងនាយទាហានវ័យក្មេង និងយុវជននៃប្រទេសទាំងពីរ។ វៀតណាមតែងតែត្រៀមខ្លួនជាស្រេចគាំទ្រកម្ពុជាអនុវត្តដោយជោគជ័យកិច្ចការក្នុងស្រុក និងកិច្ចការបរទេស ហើយបានសម្តែងនូវការ​ជឿរជាក់​ថា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ប្រទេស​កម្ពុជា​នឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងធំធេងជាច្រើន កសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕

បកប្រែដោយ Thanh Cong