leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang និងអង្គភាពមិត្ត ផ្លាស់ប្តូរស្ថានភាពនៃការអនុវត្តភារកិច្ច (រូបថត៖ bienphong.com.vn)

គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang ដឹកនាំដោយលោកវរសេនីយ៍ឯក Tran Quoc Khanh មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang។ គណៈប្រតិភូនៃកម្លាំងគ្រប់គ្រងការពារព្រំដែនខេត្តតាកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពព្រំដែន ស្ថានភាពជំងឺរាតត្បាត Covid-19 និងការសម្របសម្រួលក្នុងការគ្រប់គ្រងការពារសន្តិសុខ និងអធិបតេយ្យភាពព្រំដែន ការប្រយុទ្ធប្រឆាំង និងប្រឆាំងបទល្មើសគ្រប់ប្រភេទនាពេលកន្លងមក ជាពិសេសការគ្រប់គ្រងមនុស្ស និងការធ្វើចរាចរទំនិញចេញចូលតាមច្រកទ្វារព្រំដែន...

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Quoc Khanh (ខាងស្តាំ) ប្រគល់ថវិកាជូនតំណាងតំបន់ប្រតិបត្តិការសឹករងតាកែវ (រូបថត៖ bienphong.com.vn)

ក្នុងរយៈពេលកន្លងមក ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានសហការយ៉ាងជិតស្និទ្ធជាមួយស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងតំបន់ប្រតិបត្តិការសឹករង​​តាកែវ ក្នុងការអនុវត្តការ​គ្រប់គ្រងការពារព្រំដែន ការពារ​បង្គោលព្រំដែន និងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19  រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន។

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Tran Quoc Khanh បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៦៩៩ លានដុង ជូនស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងតំបន់ប្រតិបត្តិការសឹករងតាកែវ ដើម្បីជួយឧបត្ថម្ភដល់ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំការបោះឆ្នោតឃុំ សង្កាត់៕

បកប្រែដោយ Duy Hoan