នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនកៅស៊ូ VKETI - Loc Ninh និងក្រុមហ៊ុន THAGRICO ដែលកំពុងវិនិយោគនៅខេត្តក្រចេះ  លោកអនុរដ្ឋមន្ត្រី Pham Quang Hieu បានស្នើឱ្យក្រុមហ៊ុនទាំងឡាយបន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះជីវភាពរស់នៅរបស់ពលករ និងមានវិធានការដោះស្រាយបញ្ហាសុខុមាលភាពសង្គមជូនប្រជាពលរដ្ឋ។

leftcenterrightdel
ចែកអំណោយជូនគ្រួសារដែលកំពុងធ្វើការនៅកសិដ្ឋានរបស់ក្រុមហ៊ុនកៅស៊ូ VKETI - Loc Ninh

នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើការក្នុងខេត្តក្រចេះ បន្ទាប់ពីស្តាប់ការចែករំលែករបស់អាណិកជន  លោកអនុរដ្ឋមន្ត្រី បានចែករំលែកអំពីការលំបាក និងបញ្ហាប្រឈមទាំងឡាយដែលអាណិកជនជួបប្រទះ; វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្តូរមុខរបររបស់អាណិកជន។ 

លោកអនុរដ្ឋមន្ត្រីបានស្នើឲ្យអាណិកជនវៀតណាមត្រូវគោរពច្បាប់ និងគោលនយោបាយរបស់ប្រទេសសាមី  ជាពិសេសអនុវត្ដតាមបទប្បញ្ញត្តិទាក់ទងនឹងការចុះឈ្មោះ ការពន្យាប័ណ្ណស្នាក់នៅជនបរទេស។ លោកអនុរដ្ឋមន្ត្រីក៏បានស្នើឲ្យអាណិកជនសម្របខ្លួនទៅនឹងជីវភាពរស់នៅថ្មី និងយកចិត្តទុកដាក់លើការសិក្សារបស់កូនៗខ្លួន៕

បកប្រែដោយ Pham Diep