“ក្នុងរយៈពេល ៧១ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនកម្ពុជា ឆ្លងកាត់គ្រប់ការលំបាក និងបញ្ហាប្រឈមទាំងអស់ដើម្បីទទួលបានជ័យជំនះដ៏ត្រចះត្រចង់ក្នុងបុព្វហេតុតស៊ូទាមទារឯករាជ្យជាតិ និងសង្រ្គោះជាតិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីអំពើប្រល័យពូជន៍សាសន៍ និងការពារយ៉ាងរឹងមាំនូវសមិទ្ធផលនៃបដិវត្តន៍ កសាងប្រទេសកម្ពុជាអភិវឌ្ឍកាន់តែខ្លាំងដោយឥតឈប់ឈរនៅលើឆាកអន្តរជាតិ។ បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាម អបអរសាទរចំពោះរាល់សមិទ្ធផលធំៗ និងសំខាន់ៗក្នុងគ្រប់វិស័យដែលគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទទួលបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេស សូមអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទើបតែទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី V។ យើងខ្ញុំជឿជាក់ថា ការលើកកម្ពស់ប្រពៃណី និងសមិទ្ធផលនានាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជា បន្តសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន និងធំធេងជាងក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សក្នុងដំណាក់កាលឆ្នាំ ២០១៨-២០២៣ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដោយកសាងបានប្រទេសកម្ពុជាមួយប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

បក្ស រដ្ឋ និងប្រជាជនវៀតណាមមានការសប្បាយរីករាយ និងមោទនៈភាពយ៉ាងក្រៃលែងចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពរវាងវៀតណាម-កម្ពុជា។ វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព រួមគ្នាជាមួយកម្ពុជា ដើម្បីការពារ ថែរក្សា និងពូនជ្រំថែរក្សាទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដើម្បីវិបុលភាពរបស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក”។

leftcenterrightdel
អបអរសាទរខួបលើកទី ៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា

* នាថ្ងៃដដែល លោកអគ្គលេខាបក្ស Nguyen Phu Trong បានមានកន្រ្តកផ្កាជូនអបអរសាទរចំពោះប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន។ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Vo Van Thuong បានផ្ញើកន្រ្តកផ្កាជូនអបអរសាទរ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ...

បកប្រែដោយ Minh Trung