នៅរសៀលថ្ងៃទី១១ ខែឧសភា គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក លី វ៉ាន់ហុង បេសកជនពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មានកម្ពុជា បានអញ្ជើញមកទស្សនកិច្ចការងារនៅមជ្ឈមណ្ឌលសារព័ត៌មាន និងមជ្ឈមណ្ឌលទូរទស្សន៍អន្តរជាតិ ស៊ីហ្គេម ៣១ ដើម្បីរៀនសូត្រពីបទពិសោធន៍រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជានាឆ្នាំ ២០២៣ ខាងមុខ។

leftcenterrightdel
លោក លី វ៉ាន់ហុង (អាវពណ៌ខៀវ) បានឲ្យ​ដឹង​ថា  គណៈប្រតិភូរៀនសូត្របទពិសោធន៍បាន​ច្រើនពីប្រទេសវៀតណាម (រូប​ថត៖ toquoc.vn)

ក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាបានទស្សនា ពិភាក្សា និងស្វែងយល់យ៉ាងយកចិត្តទុកដាក់នៅមជ្ឈមណ្ឌលសារព័ត៌មាន (MPC) និងមជ្ឈមណ្ឌលទូរទស្សន៍​អន្តរជាតិ (IBC) នៃប្រទេសវៀតណាម។ ក្នុងនោះ លោក លី វ៉ាន់ហុង បានចំណាយពេលច្រើនក្នុងការស្វែងយល់ និងវិភាគបទពិសោធន៍នៅ IBC។

បេសកជនពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានបំណងចង់ស្វែងយល់អំពីការចាត់តាំងរៀបចំរបស់មជ្ឈមណ្ឌលសារព័ត៌មាននៅប្រទេសវៀតណាម ក្នុងអំឡុងស៊ីហ្គេមនេះ ដោយហេតុនេះ រៀនសូត្រ និងដកបទពិសោធន៍ជាក់ស្តែង ដើម្បីរៀបចំព្រឹត្តិការណ៍លើកទី៣២ នៅឆ្នាំក្រោយ។

លោក លី វ៉ាន់ហុង បានបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ យើងបានដកបទពិសោធន៍មួយចំនួន។ លោក លី វ៉ាន់ហុង ឲ្យ​ដឹង​ថា ខ្ញុំជឿជាក់ថា ដោយមានការខិតខំប្រឹងប្រែង កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ដោយជោគជ័យ៕

បកប្រែដោយ Duy Hoan