អញ្ជើញថ្លែងមតិក្នុងពិធីនេះ នាយក​មន្ទីរកិច្ចការបរទេសខេត្ត Kien Giang លោក Van Cong Dau បានឲ្យដឹងថា នេះជាអំណោយរបស់គណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនខេត្ត Kien Giang ជួយឧបត្ថម្ភប្រជាជនដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាកក្នុងតំបន់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២២។

leftcenterrightdel
Kien Giang ផ្ញើអំណោយជួយឧបត្ថម្ភប្រជាជនដើមកំណើតវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២២ (រូប​ថត៖ vov.vn)

តាមរយៈស្ថានអគ្គកុងស៊ុល លោក Van Cong Dau តំណាងថ្នាក់ដឹកនាំខេត្ត Kien Giang បានពាំនាំពាក្យផ្តាំផ្ញើការសួរសុខទុក្ខពីគណៈកម្មាធិការបក្ស រដ្ឋាភិបាល រណសិរ្សមាតុភូមិនិងប្រជាជនខេត្ត Kien Giang ដែលជូនពរចំពោះប្រជាជនដើមកំណើតវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជូនពរឲ្យបងប្អូនដើមកំណើតវៀតណាមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជំនះការលំបាកដោយជំងឺកូវីដ-១៩។

នេះជាលើកទី ៥ ហើយដែលខេត្ត Kien Giang បានផ្ញើអំណោយទៅជួយឧបត្ថម្ភសហគមន៍វៀតណាមនៅតំបន់ភាគនិរតីនៃប្រទេសកម្ពុជាចាប់តាំងពីការផ្ទុះឡើងនៃ Covid-19 ពីដើមឆ្នាំ ២០២០ មក។ តាមរយៈអំណោយទាំងនេះ សហគមន៍​វៀតណាមនៅកម្ពុជាជឿជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែប្រកៀកស្មាជាមួយពួកគេក្នុងគ្រាលំបាក ហើយទន្ទឹមនឹងនោះបានជំរុញស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍៕

បកប្រែដោយ Duy Hoan