ខេត្ដស្វាយរៀងមានព្រំប្រទល់ជាប់ជាមួយខេត្ត Tay Ninh។ ច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ និងច្រកទ្វារព្រំដែនអន្តរជាតិបាវិតគឺជាចំណុចពាណិជ្ជកម្មដ៏សំខាន់មួយដែលតភ្ជាប់ទីក្រុងហូជីមិញ-វៀតណាម និងទីក្រុងភ្នំពេញ-កម្ពុជា ហើយមានភូមិសាស្ដ្រយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រយោធា សន្តិសុខជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Dinh Viet Binh មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពព្រំដែនជាមួយកម្លាំងការពារព្រំដែនខេត្តស្វាយរៀង (vnanet.vn)

លោកវរសេនីយ៍ឯក Dinh Viet Binh បានឲ្យដឹងថា នាពេលកន្លងទៅ កងទ័ពការពារព្រំដែនខេត្ត Tay Ninh បាន សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកំលាំងការពារព្រំដែនកម្ពុជាក្នុងការគ្រប់គ្រងនិងការពារព្រំដែន និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេសការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ រួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រកបដោយប្រសិទ្ធភាព។

លោកវរសេនីយ៍ឯក Dinh Viet Binh សង្ឃឹមថា នាពេលខាងមុខ ការសម្របសម្រួលរវាងកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងកម្លាំងការពារព្រំដែនខេត្តស្វាយរៀងបន្តរក្សាបាននិងអភិវឌ្ឍបន្ថែមទៀតដើម្បីរួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងសាមគ្គីភាព។

តំណាងអង្គភាពនានានៃព្រះរាជាណាចក្រកម្ពុជាក៏សំដែងការជឿជាក់លើចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ ព្រម​ទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ចំពោះអំណោយដ៏មានអត្ថន័យ  រួមចំណែកជួយដល់កងកម្លាំងការពារព្រំដែនកម្ពុជាបំពេញភារកិច្ចល្អនៅតាមព្រំដែន។

សូមបញ្ជាក់ថា នាថ្ងៃទី ៤ ខែវិច្ឆិកា កងទ័ពការពារព្រំដែនខេត្ត Tay Ninh ក៏បានផ្ដល់ថវិកាចំនួន ៣០០ លានដុង ដល់កម្លាំងការពារព្រំដែនខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ - ១៩៕

បកប្រែដោយ Pham Diep