កម្ពុជានឹងចរាចរក្រដាសប្រាក់ ៣ ម៉ឺនរៀលថ្មី
    
    
    
        
            
កប.អនឡាញ - កម្ពុជានឹងចរាចរក្រដាសប្រាក់ ៣ ម៉ឺនរៀលថ្មីដើម្បីអបអរសាទរខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២១) និងខួបលើកទី៣០ នៃការយាងសម្តេចព្រះនរោត្តមសីហនុមកកម្ពុជាវិញ (ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ដល់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១)។
        
        
        
            
	
		
			
				     | 
		
		
			
				  | 
		
		
			| 
				ធនាគារជាតិនៃកម្ពុជា (រូបថត៖ THE PHNOM PENH POST) | 
		
	
	យោងតាម The Phnom Penh Post សម្រេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី ១៨ តុលានេះ បានចេញអនុក្រឹត្យលេខ ២០០ អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរនិងប្រើប្រាស់ទូទាំងប្រទេសក្រដាសប្រាក់ប្រភេទ ៣០០០០ រៀលគំរូថ្មី។ ការចរាចរក្រដាសប្រាក់ ៣ ម៉ឺនរៀលថ្មីនឹងជំរុញការប្រើប្រាស់រូបិយវត្ថុកម្ពុជា។
	ធនាគារជាតិនៃកម្ពុជាបានប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈសម្គាល់នៃក្រដាសប្រាក់ ៣០០០០ រៀលប្រភេទគំរូថ្មីនេះ មានពណ៌ចម្បងគឺពណ៌បៃតង ពណ៌ត្នោត និងពណ៌ស្វាយ មានបណ្តោយ ១៧០ មម ទទឹង ៧៥ មម។
	គួរបញ្ជាក់ថា ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ក្រដាសប្រាក់ ៣០០០០ រៀលប្រភេទគំរូថ្មីត្រូវបានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀតដែលត្រូវបានចេញផ្សាយកន្លងមក៕
	បកប្រែដោយ Pham Diep