យោងតាមរបាយការណ៍ស្ដីពីកិច្ចសហការរវាងខេត្តទាំងពីរនៅពេលកន្លងមកបានឲ្យដឹងថា តាំងពីដើមឆ្នាំមកទល់ឥឡូវនេះ ក្នុងបរិបទនៃជំងឺ Covid-19 កម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងប្រជាជននៃខេត្តទាំងពីរ បានរួមគ្នាជំនះការលំបាក ពង្រីកសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងគោរពច្បាប់នៃប្រទេសនិមួយៗ។ ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជាប់ព្រំដែនកាន់តែប្រសើរឡើង បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម សន្តិសុខ ហើយសណ្ដាប់ធ្នាប់នៅសងខាងព្រំដែននៅខេត្តទាំងពីរត្រូវបានរក្សា។

leftcenterrightdel
តំណាងនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ជូនអំណោយដល់តំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ (រូបថត៖ baoquankhu7.vn)

តំណាងនៃភាគីទាំងពីរបានពិភាក្សានិងឯកភាពថា គប្បីបន្តផ្សព្វផ្សាយនិងអប់រំឲ្យប្រជាជនគោរពតាមបទប្បញ្ញត្តិ​ព្រំដែន និងច្បាប់ នៃប្រទេសនិមួយៗ ព្រមទាំង កសាងសាមគ្គីភាពរវាងខេត្តទាំងពីរឲ្យកាន់តែស្អិតរមួតថែមទៀត។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានជូនអំណោយ ២០០ កញ្ចប់ និងថវិកាជិត ៦០០ លានដុង ដើម្បីជួយកងកម្លាំងប្រដាប់អាវុធខេត្តក្រចេះ ជំនះការលំបាកដោយសារជំងឺ Covid-19៕

បកប្រែដោយ Thuy Anh