សំណង់នេះរួមមានស្ពាន និងផ្លូវដែលមានប្រវែងប្រមាណ ៥០  ម៉ែត្រ នៅក្រុងកំពត ខេត្តកំពត។ សំណង់នេះចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០២១។ នេះជាគម្រោងក្រោមហិរញ្ញប្បទានពីស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ អង្គការ សហគ្រាស និងបុគ្គលជនជាតិវៀតណាមនៅកម្ពុជា។

leftcenterrightdel
តំណាងថ្នាក់ដឹកនាំក្រុងកំពត និងតំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ កាត់ខ្សែបូដើម្បីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការស្ពាន និងផ្លូវមិត្តភាព (រូបថត៖ vnanet.vn)

អភិបាលរង នៃគណៈអភិបាលក្រុងកំពត លោក Men Vannara បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃសំណង់នេះ ព្រមទាំងចាត់ទុកថាស្ពាននេះមានតម្លៃធំធេងដែលជួយឲ្យកុមារក្នុងមូលដ្ឋានទៅសាលារៀនដោយសុវត្ថិភាព ជាពិសេសនៅរដូវភ្លៀងធ្លាក់ដោយសារព្យុះ និងបង្ករភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការធ្វើដំណើរ និងប្រកបរបររកស៊ីផងដែរ៕

បកប្រែដោយ Huyen Trang