ថ្លែងនៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានសម្តែងនូវការសប្បាយរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ដែលបន្តរក្សាសន្ទុះអភិវឌ្ឍន៍ ទោះបីជាក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេសនីមួយៗក៏ដោយ។ ភាគីទាំងពីរបានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរបានផ្តល់ជំនួយដ៏មានតម្លៃ និងទាន់ពេលវេលាដល់គ្នាទៅវិញទៅមកដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ។

leftcenterrightdel
បោះបង្គោលព្រំដែនលេខ ៣១៣ នៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien  នៅទីរួមខេត្ត Ha Tien ខេត្ត Kien Giang ប្រទេសវៀតណាម និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកនៅស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា (រូបថត៖ vnanet.vn)

លើសពីនេះ ស្ថាប័នទទួលបន្ទុកកិច្ចការព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាមូលដ្ឋាននៃភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអនុវត្តលិខិតតូបករណ៍ចំនួនពីរដែលទទួលស្គាល់លទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរដោយសម្រេចបានចំនួន ៨៤% ដែលបានចុះហត្ថលេខានៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៩ និងចូលជាធរមានពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០។

ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងក្នុងការគ្រប់គ្រងព្រំដែន និងបង្គោលព្រំដែន ហើយបន្តដោះស្រាយជាបណ្តើរៗនូវការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៅសេសសល់ចំនួន ១៦%។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំខ្លឹមសារយ៉ាងល្អសម្រាប់កិច្ចប្រជុំខាងមុខនេះរវាងប្រធានទាំងពីរនៃគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម ព្រមទាំងស្រាវជ្រាវទម្រង់នៃការផ្លាស់ប្តូរឲ្យសមរម្យ ដើម្បីដោះស្រាយបញ្ហាព្រំដែនឲ្យបានល្អ រួមចំណែកដល់ការពង្រឹង និងកសាងបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Huyen Trang