leftcenterrightdel
អារគារលក់ផលិតផលស្បែកជើង Biti’s នៅកម្ពុជា

យោងតាមអនុប្រធានក្រុមហ៊ុន Biti’s Cambodia លោកស្រី Tran Kim Hanh បានឲ្យដឹងថា ស្លាកយីហោ Biti’s ត្រូវបានលក់ពេញនិយមនៅក្នុងប្រទេសវៀតណាម ប៉ុន្តែនៅប្រទេសកម្ពុជាគេក៏បានផលិតនិងនាំចូលស្បែកជើងម៉ាកល្បីៗជាច្រើនទៀតដែរ។ ដោយ​សារបានបង្កើតឡើងនិងផលិតស្បែកជើងជិត ៤០ ឆ្នាំមកហើយ ហេតុដូច្នេះ  Biti’s ទើបសម្រេចចិត្ដផលិតស្បែកជើងប្រជែងជាមួយក្រុមហ៊ុននានានៅទីផ្សារកម្ពុជា។

leftcenterrightdel
អនុប្រធានក្រុមហ៊ុន Biti’s Cambodia លោកស្រី Tran Kim Hanh

ថ្លែងនៅក្នុងពិធីបើកសម្ពោធអាគារលក់ទំនិញ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានលើកច្បាស់ថា វៀតណាម - កម្ពុជាគឺជាប្រទេសជិតខាង និងមានប្រពៃណីសហប្រតិបត្តិការមិត្តភាពតាំងពីយូរលង់មកហើយ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងក្លា។  នៅឆ្នាំ ២០២០ ទោះបីការរីករាលដាល Covid-19 មានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយក៏កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែរក្សានិងអភិវឌ្ឍដែលក្នុងនោះមានការរួមចំណែកនៃក្រុមហ៊ុនផលិតស្បែកជើង  Biti’s ដែរ។

យោងតាមស្ថិតិក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២០ បានបង្ហាញថា ទំហំនាំចេញនិងនាំចូលរវាងវៀតណាមនិងកម្ពុជាសម្រេចបាន ៣,៧៩៤ លានដុល្លារ ពោលគឺធ្លាក់ចុះ ៥,២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលក្នុងនោះ វៀតណាមនាំចេញទៅកម្ពុជាបាន ៣,០៤៧ លានដុល្លារ ធ្លាក់ចុះ ៧,០% ហើយកម្ពុជានាំចេញទៅវៀតណាមបាន ៧៤៧ លានដុល្លារ កើនឡើង ២,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

បច្ចុប្បន្ននេះ វៀតណាមនិងកម្ពុជាជាដៃគូសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគសំខាន់គ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនេះបានរួមចំណែកបំពេញបន្ថែមលើគ្នាទៅវិញទៅមកក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសរៀងៗខ្លួន។ បច្ចុប្បន្ននេះ ស្បែកជើងម៉ាក Biti’s បាននាំចេញទៅប្រហែល ៤០ ប្រទេសជាតិហើយ៕

បកប្រែដោយ Pham Diep