leftcenterrightdel
កម្មាភិបាលស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ស្ថាប័នតំណាងអមស្ថានទូត និងសហគ្រាសវៀតណាម ប្រចាំនៅកម្ពុជា  រួមទាំងអាណិកជនវៀតណាម និងសប្បុរសជនបានរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាល (រូបថត៖ vnanet.vn)

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរាជធានីភ្នំពេញបានឲ្យដឹងថា កម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ស្ថានតំណាងអមស្ថានទូត និងសហគ្រាសវៀតណាមប្រចាំនៅកម្ពុជា រួមទាំងអាណិកជនវៀតណាម និងសប្បុរសជនបានរៃអង្គាសទឹកប្រាក់សរុបជិត ៣៦,០០០ ដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលដែលរងផលប៉ះពាល់ដោយ​ទឹកជំនន់។

នេះជាសកម្មភាពដ៏មានអត្ថន័យរបស់កម្មាភិបាលនៃស្ថានទូត សហគ្រាស អាណិកជនវៀតណាម និងសប្បុរសជនវៀតណាម មិនថាពួកគេកំពុងធ្វើការ សិក្សា វិនិយោគនិងធ្វើអាជីវកម្មនៅក្រៅប្រទេសក៏ដោយ ក៏ប៉ុន្តែពួកគេតែងតែឆ្ពោះទៅរកមាតុភូមិ ចូលរួមវិភាគទានបន្តិចបន្តួចរបស់ខ្លួនដើម្បីកាត់បន្ថយការលំបាក និងការបាត់បង់របស់ជនរួមជាតិនៅភាគកណ្ដាល។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានឲ្យដឹងថា សកម្មភាពរ៉ៃអង្គាសទឹកប្រាក់នេះគឺជាសកម្មភាពដ៏មានអត្ថន័យក្នុងស្មារតីដើម្បីសហគមន៍ “អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ”។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី ១៧ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា (VBCC) បានរៀបចំការប្រកួតកីឡាក្នុងគោលបំណងរ៉ៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភជនដើមកំណើតវៀតណាមនៅបឹងទន្លេសាបដែលត្រូវផ្លាស់ទីលំនៅឡើងដីគោក៕

បកប្រែដោយ Pham Diep