បើយោងតាមរបាយការណ៍ដែលបានថ្លែងនៅកិច្ចប្រជុំនេះបានឲ្យដឹងថា នៅឆ្នាំ ២០២០ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានបង្កើតសាខាសមាគមមិត្តភាព វៀតណាម-កម្ពុជា នៅខេត្ត Binh Dinh, ខេត្ត Ba Ria-Vung Tau និងខេត្ត Gia Lai ព្រមទាំងបានចូលរួមសកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃប្រទេសកម្ពុជា សកម្មភាពអបអរសាទរខួបលឹកទី៥៣ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម - កម្ពុជា និងពិធីបុណ្យប្រពៃណីជាតិខ្មែរផ្សេងៗទៀត។

leftcenterrightdel
ទិដ្ឋភាព​នៃ​ជំនួប​ (រូប​ថត៖ thoidai.com.vn)

លើសពីនេះទៀត សមាគមមិត្តភាព វៀតណាម-កម្ពុជា ក៏តែងតែចាត់ក្រុមសប្បុរសធម៌ទៅជួយដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងជួបការលំបាកនៅទីក្រុង Buon Me Thuot នៃខេត្ត Dak Lak, ខេត្ត Binh Phuoc និងស្រុកជាប់ព្រំដែនចំនួន ២ នៃខេត្ត Dak Lak ។ 

ទាក់ទងនឹងសកម្មភាពរបស់ក្លឹបពាណិជ្ជកម្ម វៀតណាម-កម្ពុជា ក្នុងឆ្នាំកន្លងមកនេះ ក្លឹបបានសហការជាមួយសារមន្ទីរអាវផាយនៃទីក្រុងហូជីមីញ រៀបចំពិធីបណ្តុះមិត្តភាពនៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខ និងមហោស្រពសិល្បៈ វប្បធម៌វៀតណាម - ឡាវ - កម្ពុជា រួមទាំងជួយគាំទ្រ និងថែទាំនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម។

នៅក្នុងឱកាសនេះ  ចំពោះការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ នោះ សមាគមមិត្តភាពវៀតណាម - កម្ពុជា សាខាខាងត្បូងវៀតណាម បានប្រគល់សម្ភារៈបរិក្ខារពេទ្យជូនស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ៕

បកប្រែដោយ Duy Hoan