leftcenterrightdel
រថយន្តកុងតឺន័រដឹកទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនម៉ុកបៃ (រូបថត៖ vnanet.vn)

ថ្លែងទៅកាន់សារព័ត៌មាននៅក្រៅកិច្ចប្រជុំភាពជាដៃគូសាធារណៈ-ឯកជនកម្ពុជា - ជប៉ុនលើកទី ២០។ លោក នូ សុវត្ថិ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានមានប្រសាសន៍ថា ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជានឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនអន្តរជាតិជាមួយប្រទេសវៀតណាមបន្ថែមទៀតសម្រាប់កាត់បន្ថយចំនួនរថយន្តកុងតឺន័រឆ្លងកាត់ច្រកទ្វារព្រំដែនបាវិត - ម៉ុកបៃដោយសារតែការកកស្ទះចរាចរណ៍នាបច្ចុប្បន្ននេះ។

លោក នូ សុវត្ថិ បានបន្ថែមទៀតថា “កម្ពុជាក៏កំពុងសិក្សាបើកច្រកទ្វារព្រំដែនថ្មីព្រៃវល្លិ៍ (កម្ពុជា) ជាមួយច្រកទ្វារព្រំដែនប៊ិញហៀប (វៀតណាម) សម្រាប់សម្រួលនីតិវិធីរបស់កម្លាំងគយនិងស្ថាប័នពាក់ព័ន្ធដើម្បីកាត់បន្ថយស្ថានភាពកកស្ទះនៅច្រកទ្វារ​ព្រំដែនបាវិតនាពេលបច្ចុប្បន្ន” ។ យោងតាមលោករដ្ឋលេខាធិការ នូ សុវត្ថិ បានឲ្យដឹងថា មុននេះ រថយន្តកុងតឺន័រដែលឆ្លងកាត់ច្រកទ្វារព្រំដែនបាវិត - ម៉ុកបៃប្រមាណ ២៥០-៣០០ គ្រឿងក្នុងមួយថ្ងៃ ប៉ុន្តែដោយសារការរីករាលដាលនៃ COVID-១៩ មានតែរថយន្តកុងតឺន័រដែលឆ្លងកាត់ប្រមាណ ៧០ គ្រឿងប៉ុណ្ណោះ។ 

លោករដ្ឋលេខាធិការ នូ សុវត្ថិ បានមានប្រសាសន៍ថា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជានឹងស្នើសុំរដ្ឋាភិបាលត្រៀមបើកច្រករបៀងបន្ថែមទៀតសម្រាប់រថយន្តកុងតឺន័រដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែន៕

បកប្រែដោយ Pham Diep