តាងនាមប្រធានរដ្ឋសភានៃប្រទេសវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានប្រគល់អំណោយនេះជូនតំណាងរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសង្កត់ធ្ងន់ថា អំណោយនេះបានបញ្ហាញពីមនោសញ្ចេតនាដ៏ស្មោះត្រង់របស់រដ្ឋសភា និងប្រជាជនវៀតណាមដើម្បីចែករំលែកការលំបាកជាមួយប្រជាជនកម្ពុជាក្នុងការទប់ទល់នឹងបញ្ហាប្រឈមដ៏ធំធេងដែលបង្កឡើងដោយជំងឺនេះ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Vu Quang Minh ប្រគល់អំណោយជូនតំណាងរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា

 

ថ្លែងក្នុងពិធីនេះ ឯកឧត្ដម ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម  ដែលផ្តល់អំណោយម៉ាស់នាពេលនេះជូនដល់សភាកម្ពុជា ហើយអំណោយទាំងនេះពិតជាបានជួយបំពេញនូវតម្រូវការខាងមធ្យោបាយប្រយុទ្ធទល់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩  ដ៏កាចសាហាវនោះ។ ឯកឧត្ដមអគ្គលេខាធិការបានគូសបញ្ជាក់ថា អំណោយទាំងនេះពិតមែនតែមិនមានចំនួនច្រើន ប៉ុន្តែវាតំណាងឱ្យមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរ កម្ពុជា-វៀតណាម។

ទន្ទឹមនេះ ក៏បង្ហាញជាសក្ខីភាពថ្មីមួយទៀតក្នុងចំណោមកាយវិការដ៏ច្រើន ក្នុងរយៈពេលកន្លងមក ដែលប្រជាជាតិទំាងពីរបានបណ្តុះបណ្តាល កសាងនិងពង្រឹងឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ដែលសម្បតិ្តរួមដ៏ថ្លៃថ្លារបស់ប្រជាជាតិយើងដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការរស់នៅជាអ្នកជិតខាងល្អ ប្រកបដោយសុខសន្តិភាពនឹងការរីក​ចម្រើន​នៃប្រទេសទំាងពីរ៕

បកប្រែដោយ Duy Hoan