យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិកាភាពជាដៃគូយុទ្ធសាស្ត្រ (ដំណាក់កាល ២០២០-២០២៥) MB Cambodia នឹងផ្តល់សេវាឥណទាន និងជួយគាំទ្រក្រុមហ៊ុន Metfone នូវសេវាកម្មហិរញ្ញវត្ថុចំនួន ១០០ លានដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ប្រកួតប្រជែងបើប្រៀបធៀបនឹងទីផ្សារ។

leftcenterrightdel
តំណាងនៃភាគីទាំងពីរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ (រូបថត៖ vnanet.vn)

MB Cambodia នឹងផ្តល់ឥណទានមានតម្លៃប្រមាណ ១៥ លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ និងល័ក្ខខ័ណ្ឌអនុគ្រោះសម្រាប់អាជីវកម្មដៃគូ ក្រុមហ៊ុនចំណុះ Metfone និងបុគ្គលិកនៃ Metfone។ រីឯកក្រុមហ៊ុនទូរគមនាគមន៍ Metfone នឹងផ្តល់អាទិភាពលើការផ្ទេរលំហូរសាច់ប្រាក់ទៅក្នុងគណនីធនាគារដែលបានបើកនៅ MB Cambodia និងផ្តល់អាទិភាពលើការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុនៅធនាគារ។ ក្រុមហ៊ុន Metfone នឹងផ្តល់អាទិភាពលើការផ្ទេរប្រាក់ទៅប្រទេសវៀតណាម តាមរយៈប្រព័ន្ធធនាគារយោធា ដោយផ្តល់សេវាកម្មទូរគមនាគមន៍ សម្រាប់ MB Cambodia ជាមួយនឹងតម្លៃអនុគ្រោះ និងសេវាកម្មអាទិភាព។

បន្ទាប់ពីរយៈពេលជាង ១០ ឆ្នាំ នៃការប្រតិបត្តិនៅទីផ្សារកម្ពុជា ក្រុមហ៊ុន Metfone ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលបង្កើតការងារសម្រាប់មនុស្សជាង ១២,០០០ នាក់ រួមចំណែកដល់ថវិកាក្នុងស្រុកនូវទឹកប្រាក់ជាង ៥០០ លានដុល្លារអាមេរិក។ រីឯ MB Cambodia ក៏បានបញ្ជាក់ពីឋានៈដ៏រឹងមាំរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាដែលមានប្រជាជនជិត ១៦ លាននាក់ផងដែរ។ បច្ចុប្បន្ននេះ MB Cambodia បានបង្កើតបណ្តាញចែកចាយ រួមមានសាខាពីរ និងភ្នាក់ងារ ១២០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃអង្គការអាជីវកម្មវៀតណាម រួមចំណែកពូនជ្រំទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា៕

បកប្រែដោយ Thanh Cong