សមាគមនារីខ្មែរ-វៀតណាមបានប្រារព្ធទិវានារីអន្តរជាតិ ៨ ខែមីនា
    
    
    
        
            
កប.អនឡាញ - នាល្ងាចថ្ងៃទី ៧ ខែមីនា នៅរាជធានីភ្នំពេញ សមាគមនារីខ្មែរ - វៀតណាម បានប្រារព្ធខួបលើកទី ១១០ នៃទិវានារីអន្តរជាតិ ៨ មីនា។
        
        
        
            
	អញ្ជើញចូលរួមពិធីមានលោក Lai Xuan Chien តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំសមាគមខ្មែរ - វៀតណាម សមាគមនិងសហគ្រាសវៀតណាមមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា រួមទាំងសមាជិកាសមាគមនារីខ្មែរ - វៀតណាមផងដែរ។
	
		
			|     | 
		
			|  | 
		
			| លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាមជូនផ្កាសមាគមនារីខ្មែរ -វៀតណាម | 
	
	 
	ថ្លែងនៅក្នុងពិធី លោកស្រី Pham Thi Hanh ប្រធានសមាគមនារីខ្មែរ - វៀតណាមបានឲ្យដឹងថា ថ្នាក់ដឹកនាំ និងសមាជិកានៃសមាគមនារីខ្មែរ -វៀតណាមបានរៀបចំសកម្មភាពជាច្រើនក្នុងការជួយគាំទ្រស្ដ្រីក្នុងសហគមន៍។ សមាគមនឹងផ្តោតទៅលើការលើកកម្ពស់ការយល់ដឹងដល់ស្ត្រីខ្មែរដើមកំណើតវៀតណាមសម្រាប់សិទ្ធិសមភាពយេនឌ័រ ជួយពួកគេធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ឱ្យកាន់តែល្អប្រសើរ។ លើសពីនេះទៀតសមាគមក៏បានលើកទឹកចិត្ដបងប្អូនស្រីបង្កលក្ខណៈងាយស្រូលសម្រាប់កូនចៅៗបានទៅសិក្សារៀនសូត្រផងដែរ។
	លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាមបានមានប្រសាសន៍ថា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍វៀតណាមនៅកម្ពុជា។ លោកបានសម្តែងនូវគោលបំណងថា សមាគមនារីខ្មែរ - វៀតណាមនឹងរៀបចំសកម្មភាពជាច្រើនដើម្បីជួយបងប្អូនស្រីនៅក្នុងសហគមន៍ចិញ្ចឹមបីបាច់កូនៗ ខិតខំលើកកម្ពស់កំរិតវប្បធម៌ រួមចំណែកនាំមកនូវជីវភាពរស់នៅឲ្យមានសុខសាន្ដ សុភមង្គលសម្រាប់គ្រួសារនីមួយៗ និងសង្គមទាំងមូល៕
	បកប្រែដោយ Pham Diep