នៅរសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយ៍ឯក Phan Van Giang  និងសមាជិកគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជា​ណា​ចក្រកម្ពុជា ហើយបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ក្នុងការអនុវត្តបណ្តាកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីររួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវៀតណាម - កម្ពុជា។

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលគណៈប្រតិភូ និងអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលគណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាល ប្រជាជន និងកងយោធពលខេភូមិន្ទសម្រេច​បាននាពេលកន្លងមកដូចជា៖ សេដ្ឋកិច្ចកំពុងអភិវឌ្ឍឥតឈប់ឈរ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ កិត្យានុភាពរបស់ប្រទេសត្រូវបានលើកកំពស់ជានិច្ច។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនាពេលកន្លងមក រួម​ទាំង​ខ្លឹមសារដែលសម្តេចតេជោ ហ៊ុន សែន មានការចាប់អារម្មណ៍យ៉ាងខ្លាំងដូចជា ការអនុវត្តក្រឹត្យស្តីពីការជួយសង្គ្រោះនៅតំបន់ព្រំដែនគោក កិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្សដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកំលាំងការពារព្រំដែនគោកនិងសមុទ្រ  ការស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅប្រទេសកម្ពុជានាសម័យសង្គ្រាម…

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ លទ្ធផលទាំងនេះបង្ហាញថាកិច្ចសហប្រតិបត្តិការការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនង "ភាពជាប្រទេសជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង" រវាងវៀតណាមនិងកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅក្នុងបរិបទនៃស្ថានភាពពិភពលោកនិងតំបន់កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញ វៀតណាមនិងកម្ពុជាចាំបាច់ត្រូវពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរ ដោយចាត់ទុកថានេះជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានឡើយ ដែលត្រូវគោរពនិងថែរក្សាក្នុងគ្រប់កាលៈទេសៈ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនាពេលខាងមុខ សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី ហើយទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យក្រសួងការពារប្រទេសវៀតណាមបន្តយកចិត្តទុកដាក់ និងជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កងយោធពលខេមរភូមិន្ទ រួមទាំងយកចិត្តទុកដាក់លើការកសាងកម្លាំងគ្រប់គ្រងព្រំដែន និងថែរក្សាខ្សែព្រំដែនទាំងលើដីគោកនិងសមុទ្រប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ  ហើយបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរ និងការត្រួតពិនិត្យសុខភាពសម្រាប់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសនៅតាមតំបន់ព្រំដែនដែលប្រជាជនមានការលំបាក និងបន្តពន្លឿនការស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅប្រទេសកម្ពុជនាសម័យសង្គ្រាម។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ពនៃប្រទេសទាំងពីរក្នុងការអនុវត្តនូវផែនការ និងខ្លឹមសារដែលបានកំណត់ ធានាកិច្ចសហប្រតិបត្តិការការពារជាតិបន្តជាសរសរស្តម្ភសំខាន់ និងមានប្រសិទ្ធភាពក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា៕

បកប្រែដោយ Thanh Cong