ការជួបប្រាស្រ័យមិត្តភាពព្រំដែន វៀតណាម-កម្ពុជាលើកនេះនឹងមានសកម្មភាពលេចធ្លោមួយចំនួនដូចជា៖ ពិធីគោរពបង្គោលព្រំដែនអធិបតេយ្យភាព ការយាមល្បាតទ្វេភាគី ពិធីបើកសម្ពោធផ្ទះវប្បធម៌មិត្តភាពព្រំដែន វៀតណាម-កម្ពុជា និងការហាត់សមតាមចាប់បទល្មើសគ្រឿងញៀន។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Van Thao សេនាធិការរងកងទ័ពការពារព្រំដែន ចុះត្រួតពិនិត្យការហ្វឹកហាត់សម្រាប់ការយាមល្បាតរួម (រូបថត៖ baobienphong.com.vn)
leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Tai ប្រធានក្រុមយាមល្បាតរួម ណែនាំខ្លឹមសារនៃការហ្វឹកហាត់ (រូបថត៖ baobienphong.com.vn)

ពិធីគោរពបង្គោលព្រំដែននិងការយាមល្បាតទ្វេភាគី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា។ នេះជាសកម្មភាពដ៏សំខាន់ក្នុងការជួបប្រាស្រ័យមិត្តភាពព្រំដែន វៀតណាម-កម្ពុជា ឆ្នាំ២០១៩។

ក្នុងរយៈពេលជាងពីរសប្តាហ៍កន្លងមក កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនវៀតណាម និងកងកម្លាំងការពារព្រំដែនកម្ពុជា បានហ្វឹកហាត់យ៉ាងម៉ឹងម៉ាត់។ កម្មាភិបាល និងយុទ្ធជនទាំងឡាយបានសាមគ្គី ឯកភាព និងពុះពារការលំបាក ដើម្បីបំពេញល្អភារកិច្ច។

leftcenterrightdel
ភាគីទាំងពីរផ្លាស់ប្តូរអំពីការហ្វឹកហាត់ (រូបថត៖ baobienphong.com.vn)
leftcenterrightdel
កម្មាភិបាលកងទ័ពការពារព្រំដែនខេត្ត An Giang និងអង្គភាពនានារបស់ភាគីកម្ពុជានៅពេលសម្រាក (រូបថត៖ baobienphong.com.vn)

បកប្រែដោយ Huyen Trang