សម្តេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich មកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងលោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ក៏ដូចជាការដែលភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការនាឆ្នាំ ២០១៩។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានសម្តែងក្តីសប្បាយរីករាយចំពោះភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ហើយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិបានដើរតួនាទីជាសរសរស្ដម្ភសំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរក្សាការពង្រឹង និងពង្រីកសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

leftcenterrightdel
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទទួលជួបលោករដ្ឋមន្រ្តី Ngo Xuan Lich

 

លោករដ្ឋមន្ដ្រី Ngo Xuan Lich បានជម្រាបជូនសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា។  លោករដ្ឋមន្ដ្រី Ngo Xuan Lich បានអោយដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរទទួលបានលទ្ធផលយ៉ាងល្អជាក់ស្តែងក្នុងពេលកន្លងមក។ ក្នុងពេលខាងមុខនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសការឃោសនា និងការអប់រំ បណ្ដុះបណ្ដាល ការផ្លាស់ប្ដូរគណៈប្រតិភូ និងការបង្កើនការគ្រប់គ្រង ការជួបប្រាស្រ័យ ក៏ដូចជាការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជាផងដែរ។

គួររំលឹកថា នារសៀលថ្ងៃទី ២៧ ខែធ្នូ បានប្រព្រឹត្ដទៅពិធីទទួលបដិសណ្ឋារកិច្ចលោករដ្ឋមន្ដ្រី Ngo Xuan Lich និងគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមនៅវិមានមិត្ដភាពក្នុងរាជធានីភ្នំពេញ។ បន្ទាប់មករដ្ឋមន្ដ្រីក្រសួងការពារជាតិទាំងពីរបានជួបពិភាក្សាការ​ងារជាមួយគ្នា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងសម្តេចពិជ័យសេនា ទៀ បាញ់នៅពិធីទទួលបដិសណ្ឋារកិច្ចនារសៀលថ្ងៃទី ២៧ ខែធ្នូ
leftcenterrightdel
 

នៅជំនួបពិភាក្សាការងារ លោករដ្ឋមន្រ្តី Ngo Xuan Lich និងសម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃលើផែនការសហប្រតិបត្តិការក្នុងឆ្នាំ ២០១៨ ដែលត្រូវបានភាគីទាំងពីរអនុវត្តយ៉ាងពេញលេញ។ នាពេលខាងមុខនេះ ភាគីទាំងពីរបានឯកភាពបង្កើនប្រសិទ្ធភាពនៃការអនុវត្តពិធីសារ និងផែនការសហប្រតិបត្តិការជារៀងរាល់ឆ្នាំ និងយកចិត្ដទុកដាក់ដល់ការឃោសនា និងការអប់រំអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាល និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich និងសម្តេចពិជ័យសេនា ទៀ បាញ់

 

ជំរុញការការស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្មគ្រចិត្ដ និងអ្នកជំនាញការវៀតណាមដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ជាមួយគ្នានោះ សម្រេចអោយបានការកសាង និងជួសជុលបណ្ដាស្តូបមិត្ដភាពវៀតណាមកម្ពុជាផងដែរ។

ក្នុងឱកាសនេះដែរ លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ដ្រីការពារប្រទេសវៀតណាម និងសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ដ្រីការពារជាតិកម្ពុជាបានចុះហត្ថលេខាលើផែនការសហប្រតិបត្ដិការរវាងក្រសួងការពារជាតិទាំងពីរនាឆ្នាំ២០១៩៕

បកប្រែដោយ Pham Diep