នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានវាយតម្លៃអំពីលទ្ធផលនៃការងារសម្របសម្រួលក្នុងការគ្រប់គ្រងច្រកទ្វារព្រំដែន ការគ្រប់គ្រងអន្តោប្រវេសន៍ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ព្រមទាំងឯកភាពជាមួយគ្នាលើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា

ភាគីទាំងពីរបានឯកភាពគ្នាជូនដំណឹងគ្នាទៅវិញទៅមកជាប្រចាំអំពីបញ្ហាណាមួយដែលកើតឡើងនៅច្រកទ្វារព្រំដែនក្នុងរយៈពេលខាងមុខ សម្របសម្រួល និងដោះស្រាយឱ្យបានទាន់ពេលវេលា ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងច្រកទ្វារព្រំដែន រក្សាសណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រងអន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែន ធានាសន្តិសុខស្ថិរភាពនៅក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai (វៀតណាម) - Hekou (ប្រទេសចិន)។

leftcenterrightdel
ការផ្តល់កិត្តិនាមជាបេសកជនមិត្តភាពត្រីមាសទីមួយ ឆ្នាំ ២០២៦

ប្រធានគណៈប្រតិភូទាំងពីរបានផ្តល់កិត្តិនាមជាបេសកជនមិត្តភាពត្រីមាសទី ១ ឆ្នាំ២០២៦ ដល់តំណាងកងកម្លាំងការពារព្រំដែននៃភាគីនីមួយៗ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាត្រីមាសទីមួយនៃឆ្នាំ ២០២៦៕

បកប្រែដោយ Huyen Trang