leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃកោះ Son Ca ថែទាំដើមឈើនៅថ្នាលបណ្តុះកូនឈើនៅលើកោះ (រូបថត៖ vnanet.vn)

ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៤ តំបន់លេខ៤ កងទ័ពជើងទឹកបានកៀរគរការគាំទ្រដើមឈើជាង ៥០ ម៉ឺនដើម ជីជាង ៤០០ តោន និងដីមានជីវជាតិជិត ៣ ពាន់តោន; បង្កើតថ្នាលបណ្តុះកូនឈើជិត ៣ ម៉ឺនដើម។

ចំនួនដើមឈើសរុបគ្រប់ប្រភេទដែលដាំនៅលើប្រជុំកោះគឺជិត ៩០,០០០ ដើម។ ក្នុងដំណាក់កាលឆ្នាំ២០២៥-២០២៧ តំបន់លេខ ៤ កងទ័ពជើងទឹក បន្តដឹកនាំរៀបចំផែនការផ្ទៃដីដាំដើមឈើ ពង្រីកថ្នាលបណ្តុះកូនឈើលើកោះនានា ដើម្បីកសាងទេសភាពបរិស្ថានឱ្យមានរបៀបរៀបរយ បៃតង និងស្រស់ស្អាតនៅលើកោះនានា៕

បកប្រែដោយ Huyen Trang