ដើម្បីជួយប្រជាជនឲ្យរួចផុតពីភាពក្រីក្រ អង្គភាពសេដ្ឋកិច្ច - ការពារលេខ៤ យោធភូមិភាគទី៤ បានឧបត្ថម្ភប្រជាជនដំណាំដាំដុះ និងសត្វចិញ្ចឹមដែលសមស្របនឹងអាកាសធាតុ លក្ខណៈដីធ្លី ទំនៀមទម្លាប់នៃមូលដ្ឋានដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។

ពីគ្រួសារក្រីក្រក្នុងឃុំ ដោយទទួលបានគ្រាប់ពូជ ការណែនាំអំពីបច្ចេកទេសដាំដុះ ថែទាំបសុសត្វ និងសត្វពាហនៈពីកងទ័ព រហូតមកដល់ពេលនេះ គ្រួសាររបស់លោក Lo Van Thang នៅភូមិ Long Thang (ឃុំ Hanh Dich ស្រុក Que Phong) បានងើបចេញពីភាពក្រីក្រ។ លោក Thang បានឲ្យដឹងថា ពីមុន គ្រួសារខ្ញុំចេះធ្វើស្រែចំការ តែផលិតភាពទាប ជីវភាពជួបការលំបាកច្រើនណាស់។ ដោយទទួលបានការណែនាំអំពីរបៀបចិញ្ចឹមក្របី គោ ទា និងដាំបន្លែ... ពីកងទ័ព ជីវភាពរស់នៅរបស់គ្រួសារមានស្ថិរភាពបន្តិចម្តងៗ ហើយកូនៗក៏អាចទៅរៀនបានដែរ។

មិនត្រឹមតែគ្រួសារលោក Thang ប៉ុណ្ណោះទេ ថែមទាំងរួសាររាប់ពាន់គ្រួសារនៅតំបន់សេដ្ឋកិច្ច-ការពារជាតិ Ky Son ទទួលបានជំនួយពីកងទ័ពនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ ទៀតផង។ ពីនោះ គ្រួសារជាច្រើនបានអនុវត្តប្រកបដោយជោគជ័យនូវទម្រង់ចិញ្ចឹមសត្វ និងដាំដុះ ដូចជា៖ ដាំស្រូវសើម ដាំស្លឹកគ្រៃ តែ Shan Tuyet ចិញ្ចឹមពពែ Boer របស់ឥណ្ឌា គោ Lai sind... ចាប់ផ្ដើមមានប្រាក់ចំណូលស្ថិរភាព ជួយលើកកំពស់គុណភាពនៃជីវភាពរស់នៅ។

leftcenterrightdel
តំណាងអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ ប្រគល់ពូជក្របីជូនប្រជាពលរដ្ឋនៅឃុំ Nam Giai ស្រុក Que Phong

មិនត្រឹមតែជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងកងទ័ពនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ បានបើកថ្នាក់លុបបំបាត់អក្ខរកម្មសម្រាប់ប្រជាជននៅមូលដ្ឋានទៀតផង។ លោកស្រី Luong Thi Huong នៅភូមិ Kem Don (ឃុំ Tri Le ស្រុក Que Phong) បន្ទាប់ពីបានចូលរៀនរយៈពេល ៦ ខែ បានអួតប្រាប់ពួកយើងថា អរគុណដល់កងទ័ព និងបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ ដែលបង្រៀនអក្សរឲ្យខ្ញុំ។ ឥឡូវនេះខ្ញុំចេះបង់លុយនៅពេលទៅផ្សារ ហើយមើលទូរទស្សន៍ ក៏យល់កាន់តែច្បាស់។ ខ្ញុំក៏អាចអានកាសែតដើម្បីរៀនពីរបៀបធ្វើអាជីវកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ បានសាងសង់សំណង់ស៊ីវិលចំនួន ២៥ ដោយមានទុនវិនិយោគសរុបជាង ១០៤ ពាន់លានដុង និងអនុវត្តគម្រោងចិញ្ចឹមសត្វ ដាំដុះដំណាំចំនួន៣៩  ដើម្បីជួយដល់ប្រជាពលរដ្ឋជាង ២.២ ពាន់គ្រួសារទទួលបានអត្ថប្រយោជន៍ ដោយមានទុនវិនិយោគសរុបជាង ៤៨ ពាន់លានដុង។ ទន្ទឹមនឹងនោះ អង្គភាពក៏បានជួយដល់ ៦៥ គ្រួសារដែលមានស្ថានភាពលំបាក ជួយឧបត្ថម្ភជនពិការ និងមនុស្សចាស់ឯកោចំនួន ៥ នាក់ បើកថ្នាក់លុបបំបាត់អនក្ខរកម្មចំនួន៥...

ស្តីអំពីការរួមចំណែករបស់អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ លោក Vi Hoe លេខាគណៈកម្មាធិការបក្សស្រុក Ky Son បានឲ្យដឹងថា ជំនួយយ៉ាងសកម្ម និងមានការទទួលខុសត្រូវរបស់កងទ័ពលោកអ៊ំហូ បានរួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់សេដ្ឋកិច្ច និងការពារជាតិ Ky Son និងជួយប្រជាជននៅទីនេះមានទំនុកចិត្តបន្ថែមទៀតនៅថ្ងៃស្អែកដ៏ភ្លឺស្វាង៕

បកប្រែដោយ Thuy Anh