leftcenterrightdel
អ្នកនេសាទវៀតណាមប្រតិបត្តិការនៅលើដែនសមុទ្រវៀតណាម

នាថ្ងៃទី៤ ខែឧសភា សមាគមនេសាទវៀតណាម បានផ្ញើលិខិតមួយទៅកាន់ទីស្នាក់ការរដ្ឋាភិបាល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងការបរទេស និងគណៈទាក់ទងបរទេសមជ្ឈិមបក្សអំពីការជំទាស់ទៅនឹងការប្រកាសដាក់ចេញនូវបទបញ្ញត្តិរបស់ប្រទេសចិនហាមឃាត់មិនឲ្យធ្វើសកម្មភាពនេសាទនៅលើសមុទ្រខាងកើតក្នុងឆ្នាំ ២០២០។

លិខិតជាផ្លូវការរបស់សមាគមនេសាទវៀតណាមបានបញ្ជាក់យ៉ាងច្បាស់ថា៖ យោងតាមទំព័រព័ត៌មាននានាបានផ្សាយថា ចិនបានប្រកាសនូវបទបញ្ញត្តិហាមឃាត់ការនេសាទនៅសមុទ្រខាងកើត ហើយវិសាលភាពនៃការហាមឃាត់ការនេសាទនោះលាតសន្ធឹងពីតំបន់ភាគខាងជើងនៃសមុទ្រខាងកើតរហូតដល់ ១២ អង្សានៃរយៈទទឹងខាងជើងដោយរួមទាំងផ្នែកមួយនៃឈូងសមុទ្រតុងកឹង និងប្រជុំកោះ Hoang Sa ដែលជាអធិបតេយ្យភាពរបស់វៀតណាម បទបញ្ញត្តិនេះមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២០។

យោងតាមការអះអាងរបស់សមាគមនេសាទវៀតណាម បទបញ្ញត្តិនេះរំលោភលើអធិបតេយ្យភាពនៃប្រជុំកោះ Hoang Sa  និងដែនសមុទ្រនៅជំវិញរបស់វៀតណាមដែលរំលោភលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ហើយនិងរារាំងដល់ផលិតកម្មនៅលើសមុទ្ររបស់អ្នកនេសាទវៀតណាម  រំលោភលើច្បាប់អន្តរជាតិដែលរួមមានទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងឯកសារច្បាប់អន្តរជាតិពាក់ព័ន្ធនានា។ នាពេលថ្មីៗនេះ ប្រទេសចិនបានប្រកាសជាសាធារណៈនូវការបង្កើតទីភ្នាក់ងាររដ្ឋបាលចំនួនពីរដែលស្ថិតនៅក្រោមឱវាតរបស់អ្វីៗដែលហៅថា “ក្រុងសានសា” ដើម្បីគ្រប់គ្រងដោយខុសច្បាប់លើប្រជុំកោះ Hoang Sa, Truong Sa របស់ប្រទេសវៀតណាម។

“សមាគមនេសាទវៀតណាមជំទាស់ប្រឆាំងយ៉ាងដាច់អហង្កាចំពោះសកម្មភាពដ៏មិនសមហេតុផលរបស់ភាគីចិន។ បទប្បញ្ញត្តិនេះមិនមានតម្លៃតាមផ្លូវច្បាប់សម្រាប់ដែនសមុទ្រជាកម្មសិទ្ធិរបស់ប្រទេសវៀតណាមទេ។ អ្នកនេសាទវៀតណាមមានសិទ្ធិពេញលេញក្នុងការនេសាទនៅក្នុងដែនទឹកក្រោមអធិបតេយ្យភាពរបស់ខ្លួនឯង។ លិខិតបានបញ្ជាក់យ៉ាងច្បាស់បែបនេះ។

សមាគមនេសាទវៀតណាមសំណូមពរដល់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចមានវិធានការណ៍យ៉ាងខ្លាំងក្លាដើម្បីទប់ស្កាត់ និងបញ្ឈប់នូវរាល់ទង្វើទទឹងទទែងរបស់ចិន ព្រមទាំងពង្រឹងកម្លាំងអនុវត្តច្បាប់នៅលើសមុទ្រឲ្យបានទៀងទាត់ដើម្បីគាំទ្រ និងការពារអ្នកនេសាទវៀតណាមគ្រាពេលធ្វើប្រតិបត្តិការក្នុងដែនសមុទ្ររបស់វៀតណាម។

ជាមួយមុខងារ និងភារកិច្ចរបស់ខ្លួន សមាគមនេសាទវៀតណាមនឹងណែនាំដល់បណ្តាសមាគមជលផល និងសមាគមនេសាទតំបន់ក្រោមឱវាតឱ្យសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធនានាប្រកបដោយបុរេសកម្មដើម្បីផ្សព្វផ្សាយឱ្យអ្នកនេសាទយល់ជ្រាប និងគោរពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការនេសាទនៅសមុទ្រ ព្រមទាំងអំពាវនាវនិងចលនាអ្នកនេសាទឱ្យច្បាមយកផលប្រយោជន៍ពីសមុទ្រដោយមានស្មារតីនឹងនរដើម្បីជំរុញផលិតកម្ម និងអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួន និងចូលរួមចំណែកការពារអធិបតេយ្យភាពលើសមុទ្រនិងកោះនៃមាតុភូមិ៕

បកប្រែដោយ Minh Trung