leftcenterrightdel
ទិដ្ឋភាព​នៃ​សិក្ខាសាលា (រូប​ថត៖ BNG)

គោលបំណងសំខាន់នៃសិក្ខាសាលាគឺបង្កើតវេទិកាមួយសម្រាប់អ្នកជំនាញ អ្នកប្រាជ្ញ និងមន្ត្រីនៃបណ្តាសមាជិក ARF ដើម្បី​ពិភាក្សាលើវិធីសាស្រ្តនានាសម្រាប់លើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តឯកសារអន្តរជាតិនានាដែលទាក់ទងនឹងសមុទ្រ ជាពិសេសគឺអនុសញ្ញាស្តីពីច្បាប់សមុទ្រសម្រាប់​ដោះស្រាយបញ្ហាប្រឈមនានាក្នុងការគ្រប់គ្រងសមុទ្រនាពេលបច្ចុប្បន្នរួមចំណែកក្នុងការ​លើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនានាដែលទាក់​ទង​នឹង​សន្តិសុខនៅលើសមុទ្រដែលកំពុងលេចឡើង​។ នៅសិក្ខាសាលានេះដែរអ្នកចូលរួម​ទាំងឡាយក៏​បាន​ចែករំលែកការយល់ដឹង និងបទពិសោធន៍ជាក់ស្តែងនានារួម​ទាំងការ​កំណត់ពីឱកាស និងដំណោះស្រាយទាំងឡាយ​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលទាក់ទងនឹងសមុទ្រក្នុងចំណោមបណ្តាសមាជិក ARF ៕

បកប្រែដោយ Duy Hoan