លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័ន ប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសស្តី​ពីការ​ចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានអញ្ជើញជាអធិបតី ថ្លែងសុន្ទរកថា ប្រគល់ភារកិច្ចជូននាយទាហាន​ទាំងឡាយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់​សេចក្តីសម្រេចចិត្តជូន​នាយទាហាន​ទាំងបី

នាយទាហានបីនាក់មានកិត្តិយសត្រូវបានប្រគល់ជូនសេចក្តីសម្រេច​របស់ប្រធានរដ្ឋ រួមទាំងលោក​ស្រីវរសេនីយ៍ទោ Vu Thi Kim Oanh កាន់មុខតំណែងជានាយទាហានផ្នែកគ្រឿងបរិភោគយោធានៅ UNISFA; លោកវរសេនីយ៍ទោ Nguyen Van Thu កាន់មុខតំណែងជានាយទាហានសេនាធិការជាន់ខ្ពស់ទទួលបន្ទុកបណ្តុះបណ្តាលនៅ UNISFA ប្រធានក្រុមការងារតំបន់ Abyei; លោកអនុសេនីយ៍ឯក Chu Tuan Linh កាន់មុខតំណែងជាអ្នកសង្កេតការណ៍យោធានៅបេសកកម្មស៊ូដង់ខាងត្បូង។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យសមមិត្តទាំងអស់​ដែល​បំពេញភារកិច្ចនៅតំបន់ដាច់ស្រយាល ដោយមានស្ថានភាពសន្តិសុខស្មុគស្មាញ និងហានិភ័យជាច្រើន ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យរបស់កងទ័ពប្រជាជនវៀតណាម បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ និងច្បាប់ប្រទេសសាមី ធានាសន្តិសុខ សុវត្ថិភាពរបស់មនុស្ស អាវុធ និងឧបករណ៍; លើកតម្កើងប្រពៃណីរបស់កងទ័ព និងកងទ័ពមួកខៀវវៀតណាម បង្ហាញពីភាពក្លាហាន និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងផ្សព្វផ្សាយរូបភាពរបស់ប្រទេស និងប្រជាជនវៀតណាម និងកងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ។

បកប្រែដោយ Thanh Cong