លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមទៅចូលរួមកិច្ចប្រជុំ។

ថ្លែងក្នុងពិធីបើកនៃកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Khamlieng Outhakaysone បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃបណ្ដាប្រទេសសមាជិកអាស៊ានមានតួនាទីយ៉ាងសំខាន់ និងជាលក្ខខណ្ឌដើម្បីកសាងតំបន់អាស៊ានប្រកបដោយសន្តិភាព វិបុលភាព និងសន្តិសុខ។ លោកឧត្តមសេនីយ៍ឯក Khamlieng Outhakaysone បានស្នើឲ្យប្រទេសសមាជិកអាស៊ាន ប្តេជ្ញារួមចំណែកដល់សន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់ បន្តកសាងទំនុកចិត្តជាយុទ្ធសាស្ត្រក្នុងតំបន់ តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ហើយបង្ហាញការជឿជាក់ថា ACDFM-21 នឹងចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃបណ្ដាប្រទេសអាស៊ាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមចូលរួមកិច្ចប្រជុំ

បន្ទាប់ពីពិភាក្សាអំពីស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោក ជាពិសេសគឺបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី ដែលជះឥទ្ធិពលផ្ទាល់ដល់តំបន់អាស៊ាន កិច្ចប្រជុំបានវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃបណ្ដាប្រទេសអាស៊ាន និងដាក់ចេញនូវទិសដៅជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ក្នុងពេលខាងមុខនេះ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានវាយតម្លៃថា តាមរយៈការរៀបចំចំនួន ២១ ដង កិច្ចប្រជុំ ACDFM-21 បានបង្ហាញពីតួនាទីជាវេទិកាសំខាន់ឈានមុខគេ បញ្ជាក់ពីសាមគ្គីភាព និងការអភិវឌ្ឍដោយឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពរបស់បណ្ដាប្រទេសសមាជិកអាស៊ាន។ លោកប្រធានគណៈប្រតិភូវៀតណាមបានសម្តែងការជឿជាក់ថា កិច្ចប្រជុំ ACDFM-21 នឹងទទួលបានជោគជ័យ ដោយតម្រង់ទិសសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការយោធាប្រកបដោយប្រសិទ្ធភាពតាមរយៈយន្តការ និងគំនិតផ្តួចផ្តើមដែលមានស្រាប់ ហើយលើកឡើងគំនិតផ្តួចផ្តើមថ្មីដើម្បីរក្សា និងជម្រុញបន្ថែមទៀតនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃបណ្ដាប្រទេសអាស៊ាន រួមចំណែកដល់ការពង្រឹងសន្តិភាព និងសន្តិសុខក្នុងតំបន់។ លោកអះអាងថា វៀតណាមជានិច្ចកាលគាំទ្រឡាវក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ក៏បានចាត់ទុកថា មានតែតាមរយៈការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជំរុញសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្ដាប្រទេស និងបណ្ដាកងទ័ពក្នុងតំបន់ ទើបសហគមន៍អាស៊ានអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី។ ទន្ទឹមនឹងនោះ យន្តការ និងវេទិកាដែលបង្កើតដោយអាស៊ាន និងដើរតួនាទីមជ្ឈភាព យន្តការសហប្រតិបត្តិការ វេទិកាពហុភាគីអន្តរជាតិ និងតំបន់ គឺជាវេទិកាដ៏សំខាន់បំផុត រួមចំណែកពង្រឹងទំនុកចិត្ត លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី។

leftcenterrightdel
ប្រធានគណៈប្រតិភូមកពីបណ្ដាប្រទេសបង្ហាញសាមគ្គីភាព និងមិត្តភាពនៅក្នុងកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong សង្ឃឹមថា ភាគីពាក់ព័ន្ធនឹងឈប់ធ្វើសកម្មភាពដែលអាចប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា វៀតណាមគាំទ្រគោលការណ៍ដោះស្រាយវិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា គោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982)។ វៀតណាមគាំទ្រការអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនៃសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងប្តេជ្ញាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីសម្រេចបាននូវក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយជាក់ស្តែង មានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ និងសហគមន៍អាស៊ាន កងទ័ពប្រជាជនវៀតណាមបាននិងកំពុងបន្តចូលរួមដោយមានការទទួលខុសត្រូវក្នុងសកម្មភាពសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសនានាក្នុងអាស៊ាន។

នៅក្នុងកិច្ចប្រជុំ មេបញ្ជាការកងកម្លាំងការពារជាតិនៃបណ្ដាប្រទេសអាស៊ានបានអនុម័តផែនការសកម្មភាពរយៈពេល ២ ឆ្នាំ (២០២៤-២០២៦); បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ACDFM-21។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ បានប្រព្រឹត្តទៅពិធីប្រគល់តំណែងប្រធាន ACDFM ឆ្នាំ២០២៥ ជូនប្រទេសម៉ាឡេស៊ី។

* ក្នុងឱកាសចូលរួមកិច្ច ACDFM-21 នារសៀលថ្ងៃទី ៥ ខែកញ្ញា លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong មានជំនួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូមកពីប្រទេសមួយចំនួន ដូចជា ហ្វីលីពីន ថៃ សិង្ហបុរី៕

បកប្រែដោយ Thuy Anh