នាថ្ងៃទី ២ ខែកញ្ញា កងកម្លាំងវៀតណាមដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) បានប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៅមូលដ្ឋានហាយវេ ជាកន្លែងដែលក្រុមវិស្វកម្មវៀតណាមឈរជើង។

leftcenterrightdel
ពិធីគោរពទង់ជាតិ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា នៅមូលដ្ឋានហាយវេ (រូបថត៖ ក្រុមវិស្វករកងទ័ពវៀតណាម)

ពិធីនេះបានចាប់ផ្តើមដោយពិធីគោរពទង់ជាតិយ៉ាងឱឡារិក។ បន្ទាប់មកប្រតិភូបានទស្សនាភាពយន្តណែនាំអំពីទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី២ ខែកញ្ញា និងណែនាំអំពីប្រទេស និងប្រជាជនវៀតណាម។

ថ្លែងមតិនៅពិធីនេះ លោកវរសេនីយ៍ឯក Nguyen Viet Hung ប្រធានក្រុមវិស្វកម្មកងទ័ពវៀតណាម មេបញ្ជាការកងកំលាំងវៀតណាមដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្ម UNISFA បានជម្រាបជូនមិត្តអន្តរជាតិអំពីប្រវត្តិនៃការតស៊ូដើម្បីឯករាជ្យជាតិ កសាង និងការពារមាតុភូមិវៀតណាមក្នុងរយៈពេល ៧៩ឆ្នាំកន្លងមក។

លោកវរសេនីយ៍ឯក Nguyen Viet Hung បានអះអាងថា៖ “ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេស និងភ្លើងវីរភាពពីការប្រកាសឯករាជ្យរបស់ប្រធានហូជីមិញកាលពី ៧៩ ឆ្នាំមុន បានបង្រៀនយើងថា សន្តិភាពមិនត្រឹមគ្មានជម្លោះនោះទេ ថែមទាំង វាមានវត្តមាននៃយុត្តិធម៌ ការអភិវឌ្ឍន៍ និងក្តីសង្ឃឹមទៀតផង។ ជំនឿនេះបានជំរុញយើងខ្ញុំឱ្យធ្វើការដោយមិនចេះនឿយហត់ ហើយតែងតែប្តេជ្ញាធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីនាំមកនូវស្ថិរភាព និងសន្តិសុខដល់តំបន់ដែលនៅមានលំបាក។ រួមគ្នា យើងកាន់តែរឹងមាំថែមទៀត ហើយរួមគ្នាយើងអាចសម្រេចបានសន្តិភាពយូរអង្វែងសម្រាប់ប្រជាជន Abyei និងលើសពីនេះទៀត»។

*នាថ្ងៃដដែល ទី២ ខែកញ្ញា ក្រុមការងារវៀតណាមនៅបេសកកម្មបហ្វឹកហ្វឺនសហភាពអឺរ៉ុបនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (EUTM RCA) រួមជាមួយបេសកកម្មបានរៀបចំពិធីគោរពទង់ជាតិអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្នាក់ការបេសកកម្ម, មូលដ្ឋាន Moana, Bangui, រដ្ឋធានីនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

leftcenterrightdel
ពិធីគោរពទង់ជាតិអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅបេសកកម្ម EUTM RCA (រូបថត៖ ផ្តល់ដោយក្រុមការងារ)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកវរសេនីយ៍ឯក Vu Thi Lien ប្រធានក្រុមការងារវៀតណាមនៅ EUTM RCA បានជម្រាបជូនមិត្តរួមការងារ និងមិត្តអន្តរជាតិអំពីទិវាបុណ្យឯករាជ្យជាតិ អំពីប្រទេស និងប្រជាជនវៀតណាម ព្រមទាំងដំណើរការកសាង និងអភិវឌ្ឍន៍របស់វៀតណាមក្នុងរយៈពេល ៧៩ ឆ្នាំកន្លងមក។

leftcenterrightdel
ទង់ជាតិវៀតណាមត្រូវបានព្យួរនៅទីស្នាក់ការបេសកកម្ម EUTM RCA  (រូបថត៖ ផ្តល់ដោយក្រុមការងារ)
leftcenterrightdel
លោកវរសេនីយ៍ឯកបំរុង Vu Thi Lien បានសម្តែងមោទនភាពចំពោះទង់ជាតិ (រូបថត៖ ផ្តល់ដោយក្រុមការងារ)

leftcenterrightdel
ពិធីគោរពទង់ជាតិ មានការចូលរួមពីមេបញ្ជាការ និងមន្ត្រីនៅបេសកកម្ម EUTM RCA  (រូបថតផ្តល់ដោយក្រុមការងារ)

មេបញ្ជាការបេសកកម្មបានថ្លែងសុន្ទរកថាអបអរសាទរទិវាបណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសង្កត់ធ្ងន់លើតួនាទី និងសារៈសំខាន់នៃការចូលរួមរបស់វៀតណាមក្នុងបេសកកម្ម EUTM RCA។ នេះជាព្រឹត្តិការណ៏ពិសេស បញ្ជាក់ពីទំនាក់ទំនងដៃគូដ៏ល្អរវាងវៀតណាម និងសហភាពអឺរ៉ុប ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កម្មាភិបាលវៀតណាមពីរនាក់ដំបូងគេនៅបេសកកម្ម EUTM RCA ជាពិសេសការដែលនាយទាហានទាំងពីរនាក់បានបន្តបំពេញការងាររយៈពេលមួយឆ្នាំទៀតក្នុងបេសកកម្ម បន្ទាប់ពីត្រូវបានអនុម័តឱ្យបន្តអាណត្តិ។

បកប្រែដោយ Duy Hoan