leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ទទួលជួបលោកឧត្តមសេនីយ៍ទោ Stephen Parreño

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - ហ្វីលីពីន ត្រូវបានភាគីទាំងពីរវាយតម្លៃខ្ពស់ក្នុងរយៈពេលថ្មីៗនេះ ដោយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើនក្នុងវិស័យ៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការរក្សាយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពទ័ព ការបណ្តុះបណ្តាល ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការដែលដឹកនាំដោយអាស៊ាន... ជាពិសេស ដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីនរបស់គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាមដឹកនាំ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស  ក្នុងឱកាសនេះ សម្តែងនូវការគោរព និងបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឆ្ពោះទៅរកការអភិវឌ្ឍន៍ថ្មីៗនាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ Stephen Parreño

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ទោ Stephen Parreño បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អំពីលទ្ធផលនៃកិច្ចប្រជុំជាមួយលោកឧត្តមសេនីយ៍ទោ Nguyen Van Hien មេបញ្ជាការនៃប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស។ អាស្រ័យហេតុនេះ ភាគីទាំងពីរបានវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ និងបានឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខរវាងកងកម្លាំងទាំងពីរ។ លោកឧត្តមសេនីយ៍ទោ Stephen Parreño បានថ្លែងអំណរគុណចំពោះភាគីវៀតណាមដែលបានជំរុញកិច្ចសហប្រតិបត្តិការកងទ័ពអាកាសជាមួយហ្វីលីពីន និងអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិហ្វីលីពីន តែងតែលើកទឹកចិត្តកងទ័ពអាកាសហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពអាកាសនៃប្រទេសអាស៊ាន រួមទាំងវៀតណាមផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងលោកឧត្តមសេនីយ៍ទោ Stephen Parreño និងប្រតិភូនៅឯពិធី

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរនាពេលថ្មីៗនេះ និងស្នើឱ្យភាគីទាំងពីរបន្តរក្សាការជួបជុំធ្វើការនៅគ្រប់កម្រិត បង្កើនទំនាក់ទំនង និងសកម្មភាពផ្លាស់ប្តូរជំនាញវិជ្ជាជីវៈ .. និងអះអាងថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងកងទ័ពប្រជាជនវៀតណាម នឹងបន្តគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុត ដើម្បីកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Thanh Cong