ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ នាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ កងឆ្មាំសមុទ្រវៀតណាម និង Thai-MECC បានឯកភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នៅសមុទ្រ ។ ការចុះហត្ថលេខានេះកត់សម្គាល់ជាផ្លូវការនូវការចាប់ផ្តើមថ្មីនៃទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងទូលំទូលាយរវាងភាគីទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

អនុស្សរណៈនៃការយោគយល់បានលើកឡើងខ្លឹមសារ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការ រួមមាន៖ កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មានស្តីពីការរត់ពន្ធ និងអន្តោប្រវេសន៍ខុសច្បាប់ ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទគ្មានរបាយការណ៍ និងការនេសាទគ្មានការអនុញ្ញាត សកម្មភាពស្វែងរក និងជួយសង្គ្រោះនៅសមុទ្រនាវានៃកងកម្លាំងទាំងពីរទស្សនកិច្ចគ្នាទៅវិញទៅមក...; ទន្ទឹមនឹងនោះ ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវទំនួលខុសត្រូវ និងសិទ្ធិរបស់ភាគីនីមួយៗក្នុងដំណើរការអនុវត្តខ្លឹមសារនៃអនុស្សរណៈ។

leftcenterrightdel
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់លើសមុទ្រ

លោកឧត្តមសេនីយ៍ត្រី Le Quang Dao បានអះអាងថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ដើម្បីរក្សាការផ្លាស់ប្តូរ និងការចរចារបស់ភាគីទាំងពីរ។ នេះជាយន្តការ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សកម្មភាពសហប្រតិបត្តិការរវាងកងកម្លាំងទាំងពីរ ដើម្បីអភិវឌ្ឍបន្ថែមទៀត ជាពិសេសក្នុងវិស័យការអនុវត្តច្បាប់លើសមុទ្រ។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូប​ជុំគ្នា

រីឯខ្លួនវិញ លោកឧត្តមនាវីឯក Adoong Pan-Iam បានសង្កត់ធ្ងន់ថា កងឆ្មាំសមុទ្រវៀតណាម គឺជាដៃគូដែលអាចទុកចិត្តបានរបស់ Thai-MECC និយាយរួម និងជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍និយាយរួម។ ទន្ទឹមនឹងនោះ លោកជឿជាក់ថា ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំងពីរនឹងអនុវត្តសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង នាពេលអនាគត៕

បកប្រែដោយ Duy Hoan