leftcenterrightdel
នាវាលេខ ២៨៦-Le Quy Don ចាកចេញទៅបំពេញភារកិច្ច

ខ្លឹមសារនៃការបង្វឹកបង្ហាត់បានផ្តោតលើការបណ្តុះបណ្តាលអំពីរបៀបប្រើក្ដោង និងឧបករណ៍នៅលើនាវា ស្រាវជ្រាវអំពីប្រជុំកោះ Truong Sa ផ្ទះរន្ទា DK1 និងទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់កងកម្លាំងនៅលើកោះ... សកម្មភាពបង្វឹកបង្ហាត់នេះ ក្នុងបំណងជួយបង្កើនចំណេះដឹងដល់កម្មាភិបាល គ្រូបង្រៀន និងសិក្ខាកាម ស្របតាមបាវចនាថា “គុណភាពបណ្ដុះបណ្ដាលរបស់សាលាគឺជាសមត្ថភាពត្រៀមខ្លួនប្រយុទ្ធជាស្រេចរបស់អង្គភាព” អាស្រ័យហេតុនេះ រួមចំណែកលើកកម្ពស់គុណភាពនៃការអប់រំ និង​បណ្តុះបណ្តាល រួមទាំងការស្រាវជ្រាវវិទ្យាសាស្ត្រនៃវិទ្យាស្ថានកងទ័ពជើងទឹក៕

បកប្រែដោយ Thuy Anh