leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោកឯកអគ្គរដ្ឋទូត Julien Guerrier

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលភាគីទាំងពីរសម្រេចបាននាពេលថ្មីៗនេះ ស្របតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-EU (PCA) និងកិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (កិច្ចព្រមព្រៀង FPA) សម្រេចបានលទ្ធផលជាវិជ្ជមានលើវិស័យជាច្រើនដូចជា៖ កិច្ចសន្ទនាលើវិស័យការពារជាតិ សន្តិសុខ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) ការជំនះលើផលវិបាកនៃសង្គ្រាម…។

ផ្អែកលើឯកសារដែលបានចុះហត្ថលេខា និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យ​ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាប្រសិទ្ធភាពនៃយន្តការសន្ទនាលើវិស័យការពារជាតិ និងសន្តិសុខ ជំនះពុះពារលើផលវិបាកនៃសង្គ្រាម...

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឯកអគ្គរដ្ឋទូត Julien Guerrier

អំពីកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា EU នឹងបន្តយកចិត្តទុកដាក់ជំរុញ និងបញ្ជូនអ្នកជំនាញមកវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ និងបណ្តុះបណ្តាលយោធិនវៀតណាម ដែលត្រៀមបំពេញបេសកកម្ម ជាពិសេសនៅស្ថានបេសកកម្មរបស់ EU។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវក្តីសង្ឃឹមថា លោកឯកអគ្គរដ្ឋទូត Julien Guerrier ក្នុងតួនាទីរបស់ខ្លួននឹងរួមវិភាគទានជាវិជ្ជមាន រួមចំណែកជំរុញទំនាក់ទំនងវៀតណាម-EU និយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរនិយាយដោយឡែកដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឯកអគ្គរដ្ឋទូត Julien Guerrier និងប្រតិភូចូលរួមក្នុងជំនួប

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Julien Guerrier បានសង្កត់ធ្ងន់លើការគោរព និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនង EU-វៀតណាមក្នុងវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិផងដែរ ហើយបានវាយតំលៃខ្ពស់ចំពោះយន្តការសន្ទនាលើវិស័យការពារជាតិ និងសន្តិសុខរវាងភាគីទាំងពីរ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូត Julien Guerrier ក៏សង្ឃឹមផងដែរថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Duy Hoan