នាវាលេខ ០១៦ - Quang Trung ចែករំលែកបទពិសោធន៍ក្នុងការជួយសង្គ្រោះទាហានដែលរងរបួសជាមួយកងទ័ពជើងទឹកនៃបណ្តាប្រទេស
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃសមយុទ្ធ “សន្តិភាព និងមិត្តភាពឆ្នាំ២០២៣” នៅ Zhanjiang ប្រទេសចិន នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា នាយទាហាន នាវិក គ្រូពេទ្យយោធានៃនាវាលេខ ០១៦-Quang Trung និងកងទ័ពជើងទឹកនៃប្រទេសផ្សេងៗបានពិភាក្សា និងអនុវត្តការជួយសង្គ្រោះទាហានដែលរងរបួស។
    |
 |
វេជ្ជបណ្ឌិតយោធានៃនាវាលេខ ០១៦-Quang Trung បង្ហាញបច្ចេកទេសសង្គ្រោះបឋមទាហានដែលរងរបួស |
នៅក្នុងកិច្ចពិភាក្សា កងទ័ពជើងទឹកនៃប្រទេសនានាបានណែនាំពីវិធីសាស្រ្ត និងបទពិសោធន៍ក្នុងការជួយសង្គ្រោះ និងដឹកជញ្ជូនទាហានដែលរងរបួស។
ក្នុងការអនុវត្តជាក់ស្តែង វេជ្ជបណ្ឌិតយោធានៃនាវាលេខ ០១៦-Quang Trung បានបង្ហាញបច្ចេកទេសបង់រុំរបួស ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាកកងទ័ពជើងទឹកនៃបណ្តាប្រទេស។
* នាល្ងាចថ្ងៃដដែល កងទ័ពជើងទឹកនៃប្រទេសចិន វៀតណាម និងម៉ាឡេស៊ីបានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌របស់ប្រទេសនីមួយៗ។ ការរាំ ការច្រៀង បាននាំមកនូវបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នារវាងនាយទាហាន និងនាវិក មកពីបណ្តាប្រទេសដែលចូលរួម៕
បកប្រែដោយ Duy Hoan