ភាគីទាំងពីរបានវាយតម្លៃថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងអគ្គនាយកដ្ឋានសន្តិសុខ ក្រសួងសន្តិសុខឡាវ ក្នុងខែធ្នូ ឆ្នាំ២០២១ ជាសកម្មភាពវិជ្ជមានមួយក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែនគោករវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន និងទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ និងឡាវ-វៀតណាម។ នាពេលថ្មីៗនេះ កងកម្លាំងអន្តោប្រវេសន៍នៃភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តឱ្យបានល្អនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ភាគីទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខនឹងបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន ដោះស្រាយឧប្បត្តិហេតុដែលកើតមានឡើងប្រកបដោយប្រសិទ្ធភាព សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការឃោសនាសម្រាប់អ្នកដំណើរចូល និងចេញ និងប្រជាជនឆ្លងកាត់ច្រកទ្វារព្រំដែនអំពីទំនាក់ទំនងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ និងការអនុវត្តឱ្យបានល្អនូវកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែនគោករវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការផ្តល់សេនាធិការដល់គ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលជួយគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាល បំប៉ន់ជំនាញគ្រប់គ្រងច្រកទ្វារព្រំដែន និងត្រួតពិនិត្យការចេញចូល ព្រមទាំងបង្កើន​សកម្មភាពជួបប្រាស្រ័យ និងចងមេត្រីភាពរវាងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន (វៀតណាម) និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន (ឡាវ)។ល៕

បកប្រែដោយ Huyen Trang