នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដែលចែករំលែកទស្សនៈអំពីស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងដាក់ចេញការវាយតម្លៃ និងសំណើស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអាស៊ាន និងជប៉ុន។ ប្រធានគណៈប្រតិភូវៀតណាមបានមានប្រសាសន៍ថា តំបន់កំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខជាច្រើន ទាំងប្រពៃណី និងមិនមែនប្រពៃណី ជាពិសេសន្តិសុខនៃការធ្វើនាវាចរណ៍ អំពើភេរវកម្ម សន្តិសុខតាមអ៊ីនធឺណិត ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ និង ជំងឺរាតត្បាត...។ បញ្ហាប្រឈមទាំងនេះ គឺជាបញ្ហាឆ្លងដែន ហើយគ្មានប្រទេសណាអាចដោះស្រាយដោយប្រសិទ្ធភាពដោយខ្លួនឯងបានឡើយ ដែលជាតម្រូវការចំបាច់ត្រូវជម្រុញកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសនានា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន លើកទី១២

អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអាស៊ាន និងជប៉ុន លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ជប៉ុនចំពោះតួនាទីមជ្ឈភាពពរបស់អាស៊ាន និងការចូលរួមយ៉ាងសកម្មក្នុងយន្តការដឹកនាំដោយអាស៊ាន ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+); គាំទ្រការអនុវត្ត "ចក្ខុវិស័យ Vientiane 2.0" របស់ប្រទេសជប៉ុន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន លើកទី១២

អំពីសន្តិសុខសមុទ្រ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការធានាការលើកកំពស់ច្បាប់អន្តរជាតិ និងគោលការណ៍នានាក្នុងទំនាក់ទំនងអន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ អនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); ខិតខំប្រឹងប្រែងរួមគ្នាទប់ស្កាត់ និងគ្រប់គ្រងជម្លោះ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពរួមនៃតំបន់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចូល​រួម​សិក្ខាសាលាអាស៊ាន-ជប៉ុនស្តីពីការប្រែប្រួលអាកាសធាតុ

*សិក្ខាសាលាអាស៊ាន-ជប៉ុនស្តីពីការប្រែប្រួលអាកាសធាតុ និងសន្តិសុខបានប្រព្រឹត្តទៅនៅថ្ងៃតែមួយ។ នេះជាលើកទីមួយហើយ ដែលក្រសួងការពារជាតិជប៉ុន បានរៀបចំសិក្ខាសាលានេះ ដើម្បីបង្កើតវេទិកាមួយសម្រាប់ប្រតិភូ ដើម្បីផ្លាស់ប្តូរទស្សនៈ ចែករំលែកសំណើ និងគំនិតផ្តួចផ្តើមនានា ក្នុងការលើកកម្ពស់តួនាទីរបស់ក្រសួងការពារជាតិ និងប្រទេសនានា ក្នុងការឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ប្រតិភូបាននិយាយថា បញ្ហាប្រឈមនានាដែលនាំមកដោយការប្រែប្រួលអាកាសធាតុ ដូចជាការឡើងកំដៅផែនដី ការកើនឡើងកម្ពស់ទឹកសមុទ្រ គ្រោះមហន្តរាយធម្មជាតិ... កាន់តែច្បាស់ឡើងៗ ប៉ះពាល់ទៅលើសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ កងទ័ព និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសនានាចាំបាច់ត្រូវចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល ពង្រឹងសមត្ថភាព និងកែលម្អ​សមត្ថភាពឆ្លើយតប ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ADMM និង ADMM+ ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិកម្ពុជា

* នៅខាងក្រៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិកម្ពុជា។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ដ៏ល្អក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសក្នុងការរៀបចំឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម ឆ្នាំ២០២២ លើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ កិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគ ប្រភេទទ័ព និងកងកម្លាំងការពារព្រំដែន ការបណ្តុះបណ្តាលធនធានមនុស្ស ... និងបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តយ៉ាងទូលំទូលាយនូវរាល់ខ្លឹមសារនៅក្នុងផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៣៕

បកប្រែដោយ Duy Hoan