លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវជំនឿជាក់ថា លោកវរសេនីយ៍ឯក Eugene Vincent Jeoffrey Dudley នឹងមានអាណត្តិប្រកបដោយជោគជ័យ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូដើម្បីកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរវៀតណាម-អាហ្វ្រិកខាងត្បូង។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងវិស័យការពារជាតិ អាហ្រ្វិកខាងត្បូងគឺជាដៃគូសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពមួយរបស់វៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក Eugene Vincent Jeoffrey Dudley

ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងលើវិស័យការពារជាតិដែលបានចុះហត្ថលេខាដោយក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងឆ្នាំ ២០០៦ ភាគីទាំងពីរបានអនុវត្តយ៉ាងសកម្មនូវសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចពិគ្រោះយោបល់-កិច្ចសន្ទនា ឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាល ការការពារសន្តិសុខ ភស្តុភារ និងពេទ្យយោធា សន្តិសុខមិនមែនប្រពៃណី រួមទាំងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកវរសេនីយ៍ឯក Eugene Vincent Jeoffrey Dudley

រីឯលោកវរសេនីយ៍ឯក Eugene Vincent Jeoffrey Dudley មានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ លោកបានអះអាងថា អាហ្វ្រិកខាងត្បូងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យបណ្តុះបណ្តាលកម្មាភិបាល ជាពិសេសការបណ្តុះបណ្តាលភាសាអង់គ្លេស និងកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារ និងពេទ្យយោធា៕

បកប្រែដោយ Huyen Trang