leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hong Phong មេបញ្ជាការកងឯកភាពទ័ពកាំភ្លើងធំ ជាអធិបតីនៃពិធី

ក្រោយពីហ្វឹកហាត់ក្នុងរយៈពេល ៥ ខែ ក្រុមកាំភ្លើងធំបានជំនះពុះពាររាល់ការលំបាកយ៉ាងសកម្ម ដើម្បីធានាការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ផង និងអនុវត្តខ្លឹមសារនៃការប្រកួតផង។

leftcenterrightdel
ថ្នាក់ដឹកនាំកងឯកភាពទ័ពកាំភ្លើងធំ ផ្តល់អំណោយជូនក្រុមកាំភ្លើងធំ

តាមផែនការ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ ក្រុមកាំភ្លើងធំនឹងចេញដំណើរទៅកាហ្សាក់ស្ថានដើម្បីចូលរួម Army Games ឆ្នាំ២០២១។

* នារសៀលថ្ងៃដដែល កងឯកភាពទ័ពជំនាញវិស្វកម្មបានរៀបចំពិធីបំផុសចលនាប្រឡងប្រណាំង “សាមគ្គីភាព វិន័យតឹងរឹង បង្កើតស្នាដៃ ប្តេជ្ញាឈ្នះ” នៃក្រុមវិស្វកម្មកងទ័ពប្រជាជនវៀតណាម ដែលត្រៀមចូលរួម Army Games ឆ្នាំ២០២១។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Trung Hoa មេបញ្ជាការកងឯកភាពទ័ពជំនាញវិស្វកម្ម លើកទឹកចិត្តក្រុមវិស្វកម្មក្នុងការហ្វឹកហាត់

នៅក្នុងពិធី តំណាងក្រុមវិស្វកម្មបានរាយការណ៍ពីលទ្ធផលនៃការហ្វឹកហាត់ និងការត្រៀមរៀបចំសម្រាប់ Army Games ឆ្នាំ២០២១។ សមាជិកទាំងឡាយនៃក្រុមបានចុះឈ្មោះ និងចុះហត្ថលេខាលើកិច្ចសន្យាធ្វើត្រាប់តាមខ្លឹមសារ និងគោលដៅនៃចលនាប្រឡងប្រណាំងនោះគឺ៖ ការត្រៀមរៀបចំល្អបំផុត; ចូលរួមការប្រកួតដើម្បីសម្រេចបានលទ្ធផលល្អបំផុត; សាមគ្គីភាព និងវិន័យតឹងរឹងបំផុត៕

បកប្រែដោយ Huyen Trang