leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្រ្តី Robert Ben Lobban Wallace អញ្ជើញត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម

នៅក្នុងកិច្ចពិភាក្សា​នោះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ចក្រភពអង់គ្លេសចែករំលែកទស្សនៈជាមួយប្រទេសវៀតណាមក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយបញ្ជាក់ពីសារៈសំខាន់នៃសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសរណ៍ គាំទ្រការគោរពច្បាប់ ដោយសង្កត់ធ្ងន់លើការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២។ ភាគីទាំងពីរបានឯកភាពគ្នាថាក្នុងរយៈពេលកន្លងមកទំនាក់ទំនង កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរបានឈានឡើងកំរិតកំពស់ថ្មីមួយទៀតដោយទទួលបានសមិទ្ធិផលជាច្រើនលើវិស័យនានាដូចជានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌អប់រំ។

 

leftcenterrightdel
គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើងថតរូបអនុស្សាវរីយ៍

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិដោយផ្តោតលើវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ; ការបន្តរក្សាប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលភាគីទាំងពីរកំពុងអនុវត្ត ជាពិសេសកិច្ចពិភាក្សាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី និងក្រុមការងារទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ; ការបណ្តុះបណ្តាលភាសាអង់គ្លេសឲ្យកម្មាភិបាលវៀតណាម; ការចូលរួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ឧស្សាហកម្មការពារជាតិ; កិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី។ វៀតណាមគាំទ្រការចូលរួមរបស់ចក្រភពអង់គ្លេសក្នុង ADMM+ ដោយឈរលើមូលដ្ឋាននៃការឯកភាពរបស់អាស៊ាន ហើយទន្ទឹមនឹងនោះគាំទ្រចក្រភពអង់គ្លេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន រួមទាំងកិច្ចសហប្រតិបត្តិការយោធានិងការពារជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងបានធ្វើទស្សនកិច្ចនៅបណ្ឌិតសភាការទូត គណៈកម្មការព្រំដែនជាតិ និងបានជួបសំណេះសំណាលជាមួយកម្មភិបាលវៀតណាមមួយចំនួនដែលធ្លាប់ចូលរួមបេសកកម្មរក្សាសន្តិភាព និងទស្សនាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ Van Mieu – Quoc Tu Giam៕

បកប្រែដោយ Duy Hoan