ក្រសួងការពារប្រទេសវៀតណាម ជួយគាំទ្រកងទ័ពប្រជាជនឡាវ ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19
កប.អនឡាញ - នាព្រឹកថ្ងៃទី ២ ខែឧសភា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានភស្តុភារ កងទ័ពប្រជាជនវៀតណាម បានរៀបចំកិច្ចប្រជុំស្តីពីការចាត់តាំងក្រុមអ្នកជំនាញការវៀតណាមឲ្យជួយកងទ័ពប្រជាជនឡាវ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang អនុប្រធាននិងជានាយសេនាធិការនៃអគ្គនាយកដ្ឋានភ័ស្តុភារជាអធិបតីនៃកិច្ចប្រជុំ។
ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នៅប្រទេសឡាវ ក្រសួងការពារប្រទេសវៀតណាម បានសំរេចចិត្តផ្តល់ជូនភាគីមិត្តនូវសំភារៈបរិក្ខារពេទ្យមួយចំនួន និងចាត់តាំងអ្នកជំនាញការវៀតណាមឲ្យជួយកងទ័ពប្រជាជនឡាវ ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ សកម្មភាពនេះមានគោលបំណងបន្តពង្រឹងចំណងសាមគ្គីភាពពិសេសរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមនិងឡាវ។
    |
 |
លោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang ប្រគល់ភារកិច្ចឲ្យក្រុមអ្នកជំនាញការវៀតណាម |
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang បានស្នើឲ្យក្រុមអ្នកជំនាញការខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាក ផ្លាស់ប្តូរបទពិសោធន៍ ណែនាំបុគ្គលិកពេទ្យយោធានៃប្រទេសមិត្តអំពីវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។
បន្ទាប់ពីទទួលយកបេសកកម្មនេះហើយ នារសៀលថ្ងៃទី ២ ឧសភា ក្រុមអ្នកជំនាញការវៀតណាមបានចាកចេញទៅប្រទេសឡាវ។ នាថ្ងៃទី ៣ ឧសភា ក្រសួងការពារប្រទេសវៀតណាមនឹងរៀបចំពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យជានិមិត្តរូបជូនភាគីឡាវ នៅច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo (ខេត្ត Ha Tinh)៕
បកប្រែដោយ Huyen Trang