លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានមានប្រសាសន៍ថា យើងទាំងអស់គ្នាមិនអាចប្រកែកបានថា វឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការធានាសន្តិសុខ - ការពារជាតិនៃប្រទេសនីមួយៗដោយបង្កើតជាមូលដ្ឋានរឹងមាំសម្រាប់ការសម្របខ្លួនយ៉ាងសកម្មទៅនឹងផលប៉ះពាល់នៃបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី ដោយរួមទាំងការរីករាលដាលនៃជំងឺ Covid-19។ ក៏ប៉ុន្តែផ្ទុយទៅវិញ វាក៏ចាំបាច់ត្រូវលើកឡើងដែរ ជាពិសេសវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាមូលហេតុមួយដែលនាំឱ្យមានបណ្តាទម្រង់ថ្មីនៃសង្គ្រាមថ្មីដូចជា សង្គ្រាមតាមអ៊ិនធឺរណែត សង្គ្រាមពហុបរិស្ថាន សង្គ្រាមនៅតំបន់ពណ៌ប្រផេះបណ្តាលឱ្យមានហានិភ័យដែលនាំឱ្យមានជម្លោះនិងបង្កើនភាពតានតឹង។ ដូច្នេះវាចាំបាច់ត្រូវមានយន្តការគ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តនូវសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោធាថ្មីដើម្បីបន្ថយគ្រប់ផលប៉ះពាល់អវិជ្ជមាន។ ប្រទេសនានាត្រូវតែមានតម្លាភាពនៅក្នុងគោលនយោបាយការពារជាតិ គោលនយោបាយអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាយោធា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីគ្រប់គ្រងហានិភ័យ ដែលបច្ចេកវិទ្យាជឿនលឿនអាចជះឥទ្ធិពលដល់សន្តិសុខរបស់ប្រទេសនីមួយៗក្នុងតំបន់ និងអន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងវេទិកា Fullerton ការលើកឡើងរបស់ភាគីវៀតណាមអំពីបញ្ហាប្រឈម និងឱកាសដែលបណ្តាលមកពីភាពជឿនលឿនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ការការពារជាតិ សន្តិសុខ និងការឆ្លើយតបបញ្ហាប្រឈមជាដើមនោះទទួលបានការវាយតម្លៃជាវិជ្ជមាន។ លោកបណ្ឌិត Samir Puri អ្នកជំនាញស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ (IISS) ដែលជាស្ថាប័នរៀបចំវេទិកា Fullerton និងការសន្ទនា Shangri-La បាននិយាយថា៖ “ចំពេលដែលមានការព្រួយបារម្ភអំពីរាល់ទិដ្ឋភាពអវិជ្ជមាននៃការអភិវឌ្ឍបច្ចេកវិទ្យា យើងខ្ញុំសូមកោតសរសើរភាគីវៀតណាមដែលបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញយន្តការកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ដែលដឹកនាំដោយអាស៊ានប្រកបដោយប្រសិទ្ធភាពដូចជាវេទិកាសន្តិសុខក្នុងតំបន់អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា កិច្ចប្រជុំ ADMM និង ADMM + ក្នុងការរក្សាការសន្ទនាជាយុទ្ធសាស្ត្រ ដោយអនុវត្តនូវបច្ចេកវិទ្យាព័ត៌មានដើម្បីរៀបចំការផ្លាស់ប្តូរ និងការសន្ទនាតាមរយៈប្រព័ន្ធវីដេអូ។ ប្រទេសវៀតណាមបានផ្តល់អនុសាសន៍ថា ប្រទេសនានាមិនគប្បីធ្លាក់ចូលក្នុងការប្រកួតប្រជែងអាវុធបច្ចេកវិទ្យាទេ ហើយគួរតែមានតម្លាភាពក្នុងការបង្កើនការកសាងសក្តានុពលបច្ចេកវិទ្យាការពារជាតិ”។

ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ Vu Chien Thang បានមានប្រសាសន៍ថា ថវិកាការពារជាតិរបស់វៀតណាមគឺសមស្របនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសដែលឆ្លើយតបបាននូវតម្រូវការពង្រឹងការការពារជាតិនិងការពារប្រទេស។ ប៉ុន្តែមិនមែនជាការប្រណាំងប្រជែងអាវុធ មិនក្លាយជាបន្ទុកនៃសេដ្ឋកិច្ចរបស់ប្រទេសឡើយ។ វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបនឹងតម្រូវការក្នុងបុព្វហេតុកសាង និងការពារប្រទេសក្នុងស្ថានភាពថ្មី… យោងតាមលោក Vu Chien Thang អាស៊ី - ប៉ាស៊ីហ្វិកនៅតែបន្តជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោកជាតំបន់សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងវិបុលភាពទៀតឬទេ គឺពឹងផ្អែកច្រើនលើសកម្មភាពរបស់យើងសព្វថ្ងៃនេះ ក្នុងការអនុវត្តនូវរាល់បច្ចេកវិទ្យាជឿនលឿនយ៉ាងដូចម្តេច ឬប្រើសម្រាប់តែផលប្រយោជន៍របស់ប្រទេសនីមួយៗឬ ដើម្បីសន្តិភាព និងវិបុលភាពរួមនៃតំបន់ និងពិភពលោក។

វេទិកា Fullerton នេះដែលមានប្រទេសជាង ២០ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលរួមតាមប្រព័ន្ធវីដេអូ  ហើយនេះគឺជាឱកាសដ៏សំខាន់សម្រាប់អ្នកធ្វើគោលនយោបាយការពារជាតិនៃបណ្តាប្រទេសក្នុងតំបន់ដើម្បីពិភាក្សាពីបញ្ហាប្រឈមដែលកំពុងកើតមានឡើងមុនពេលប្រព្រឹត្តទៅ  Shangri-La 2021។ ឈរលើផលប្រយោជន៍របស់ប្រទេសទាំអស់ គណៈកម្មាធិការរៀបចំកិច្ចសន្ទនា Shangri-La នឹងកំណត់នូវបញ្ហាក្តៅៗដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងដើម្បីបង្កើតរបៀបវារៈនៃកិច្ចសន្ទនា Shangri-La ដែលរំពឹងថា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមិថុនា នៅប្រទេសសិង្ហបុរី៕

បកប្រែដោយ Minh Trung