ឆ្នាំប្រធាអាស៊ាន២០២០ ដោយមានការរំពឹងទុកជាច្រើន

ប្រទេសវៀតណាមទទួលតួនាទី​ជាប្រធានអាស៊ាន២០២០ ក្នុងបរិបទដែល​បរិយាកាសយុទ្ធសាស្ត្រមាន​ការ​ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រមទាំង​សន្តិភាព និងស្ថិរភាពក្នុងតំបន់កំពុងប្រឈមនឹងបញ្ហាជាច្រើនដែរ។ បណ្តាញការពារជាតិដែលដឹកនាំដោយក្រសួងការពារប្រទេសវៀតណាមត្រូវបានរំពឹងថានឹងបង្កើតនូវរបកគំហើញមួយ​ដែលជា“ខ្យល់ថ្មី” រួមចំណែកក្នុង​ការ​ពង្រឹងតួនាទីជាមជ្ឈភាព​​របស់អាស៊ាន ហើយ​​​បង្កើន​ការកសាងទំនុកចិត្ត និងកិច្ច​ស​ហ​ប្រតិបត្តិការជាក់ស្តែង​​ដើម្បីថែរក្សា​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីប៉ាស៊ីហ្វិក តាមរយៈសកម្មភាពនៃឆ្នាំ​អាស៊ាន២០២០ លើប​ណ្តាញ​យោធា​ការពារជាតិដោយ​​ផ្តោតលើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការ​ពា​រ​ជាតិអាស៊ានបូក (ADMM+)។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានមានប្រសាសន៍ថា គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានប្តេជ្ញាទទួលយកតួនាទីជាប្រធានអាស៊ាន២០២០លើបណ្តាញយោធា​ការពារជាតិ ជាពិសេស ADMM និង ADMM+ ជាភារកិច្ចសំខាន់មួយនៅឆ្នាំ ២០២០ រួម​ចំណែកក្នុង​ការ​សម្រេចបាន​នូវ​​ទិសដៅ​នៃ​​កិច្ចការបរទេស​ដែលបានកំណត់ដោយមហាសន្និបាតបក្សលើកទី XII និងមហាសន្និបាតបក្សនៃកងទ័ពលើកទី X។

ជាមួយនឹងតួនាទ និងកិត្យានុភាព​អន្តរជាតិដែលកំពុងកើនឡើងរបស់វៀតណាមនោះ បណ្តាប្រទេសជា​សមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាផ្សេង​ៗទៀតក៏រំពឹងផងដែរថា ក្រោមការដឹកនាំរបស់ប្រទេសប្រធានអាស៊ាន អាស៊ាន​​នឹង​រ​ក្សាបាននូវសាមគ្គីភាព ឯកភាព និងការអភិវឌ្ឍ  ហើយ​លើកកម្ពស់តួនាទី​ជា​​មជ្ឈភាពក្នុងរចនាសម្ព័ន្ធតំបន់  ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការ​ជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខរួម​។

បន្ទាប់​ពីរយៈពេល ១០ ឆ្នាំដែល​ត្រូ​វ​បាន​បង្កើតឡើងនោះ​​ ADMM+បាន​បញ្ជាក់​ពី​តួនាទីរបស់ខ្លួនដែល​ជា​សរ​សរគ្រឹះមួយ​នៃកិច្ចសហប្រតិបត្តិការកា​រពារជាតិ និងសន្តិសុខនៅអាស៊ី​ប៉ាស៊ីហ្វិក ដោយ​ជះឥទ្ធិពលយ៉ាងស៊ីជម្រៅ និងទូលំទូ​លាយ​លើសពីតំបន់ ព្រមទាំង​ទាក់ទាញការ​យកចិត្តទុកដាក់យ៉ាង​ខ្លាំង​ពីបណ្តាប្រទេស និង​អ​ង្គការអន្តរជាតិនៅក្រៅតំ​ប​ន់​ផងដែរ។

យោងតាមលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បាន​ឲ្យ​ដឹង​ថា គោលដៅសំខាន់មួយក្នុងចំណោមគោលដៅសំខាន់ៗ​ដែលត្រូវបានកំណត់ដោយក្រសួងការពារជាតិវៀតណាមក្នុងឆ្នាំ​ប្រធានអាស៊ាន២០២០ គឺ កិច្ចប្រជុំ ADMM-14 និង ADMM+ លើកទី៧ ត្រូវតែ​​អនុម័ត​សេចក្តីប្រកាស​រួម​ ដែលក្នុងនោះសេចក្តីប្រកាសរួមត្រូវតែលើកឡើងនូវរាល់​បញ្ហាដែលឆ្លើយតបបាននូវការចាប់អារម្មណ៍ក៏ដូចជា​ផល​ប្រ​​យោ​ជ​ន៍រួមនៃបណ្តា​តំបន់ ក៏​ប៉ុន្តែទន្ទឹមនឹងនេះត្រូវតែ​រក្សា​ឲ្យ​បាន​​នូវរាល់បញ្ហា​ជាគោលការណ៍របស់វៀតណាម និង​​ជា​គោល​បំ​ណង​​រួម​រប​​ស់ប្រទេសនានាក្នុងតំបន់ដូចជា៖  សន្តិភាព ស្ថិរភាព ការគោរពច្បាប់អន្តរជាតិ បញ្ហាសមុទ្រខាងកើត សន្តិសុខដែនសមុទ្រ អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ១៩៨២ (UNCLOS ១៩៨២) និង​ការមិនប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំង​ជា​ដើម​។​

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ លេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារទេសវៀតណាម បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេស ADMM+ ស្តីពីចក្ខុវិស័យយុទ្ធសាស្ត្រសន្តិសុខរបស់ ADMM +

ពង្រីក​ប្រពៃណីនៃ "សម្រេចបានភារកិច្ចទាំងអស់ ជំនះការលំបាកទាំងអស់ "

ការផ្ទុះឡើងនៃCovid-19 ដែលនាំឱ្យមានបេសកកម្មពីរក្នុងពេលតែមួយសម្រាប់ក្រសួងការពារប្រទេសវៀតណាម ពោល​គឺត្រូវ​ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រឹងប្រែងរួមរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាត្បាតផង​ ហើយនិងត្រូវបំ​ពេញ​តួនាទីជាប្រធានអាស៊ាន ២០២០ លើ​បណ្តាញយោធា​ការពារជាតិផង​។ ដោយ​ពង្រីក​ប្រពៃណីនៃ "សម្រេចបានភារកិច្ចទាំងអស់ ជំនះបានការលំបាកទាំងអស់" ក្រោមការដឹកនាំយ៉ាង​ម៉ឹង​ម៉ាត់​របស់គ​ណៈកម្មាធិការបក្សយោធាមជ្ឈិម និង​ក្រសួងការពារប្រទេស  ស្ថាប័ន​អង្គភាព​ទាំងឡាយ​បាន​ខិត​ខំប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ រកឃើញ​បាន​នូវ​ទម្រង់ និងវិធានការប្រកបដោយភាពបត់បែន និងច្នៃប្រឌិត ដើម្បីបំពេញភារកិច្ច​​ដោយ​ជោគ​ជ័យ​ដែឡ​បង្ហាញពីស្មារតីនៃ“កិច្ចសហប្រ​តិ​បត្តិការការពារជាតិសម្រាប់អាស៊ានមួយ​ស្អិតរមួត និងឆ្លើយតប"។

ចាប់តាំងពីដើមឆ្នាំ ក្នុងបរិបទនៃការរីករាលដាល Covid-19 នៅលើពិភពលោក និងតំបន់ដែលបង្ហាញពីសញ្ញាណនៃការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ  ក្រសួងការពារប្រទេសវៀតណាម​បានប្តេជ្ញាចិត្តរៀបចំដោយ​ជោគ​ជ័យ​កិច្ចប្រជុំ ADMM ចង្អៀត (ខែកុម្ភៈ ឆ្នាំ២០២០) ដែល​ធា​នា​​សុវត្ថិភាពដាច់ខាត។ តាមគំនិតផ្តួចផ្តើមរបស់ក្រសួងការពារប្រទេសវៀតណាម កិច្ចប្រជុំបានអនុម័តលើសេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការឆ្លើយតបការរាតត្បាត Covid-19  បង្កើតមូលដ្ឋានសម្រាប់កងទ័ពនៃប្រទេសនានាជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 តាមរយៈការចែករំលែកព័ត៌មាន បទពិសោធន៍ ការជួយគាំទ្រ​សម្ភារៈ​បរិក្ខារពេទ្យ​ និង​​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​គ្រប់គ្រងការធ្វើ​ដំណើរ​ឆ្លងកាត់ព្រំ​ដែ​ន…​។​

​“យើងអាចបញ្ជាក់បានថា ក្រៅពីគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការឆ្លើយតបនឹងការរាតត្បាត ក្នុងនាមជាប្រធានអាស៊ាន ២០២០ របស់វៀតណាមនោះ  ដំណើរការនៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងអាស៊ាន និងរវាងអាស៊ាន និងដៃគូនានាត្រូវបានដាក់ពង្រាយយ៉ាងពេញលេញ និងមានប្រសិទ្ធិភាព ស្របតាមផែនការដែលបាន​គ្រោងទុក ដោយផ្អែកលើមូលដ្ឋាននៃវេទិកាឌីជីថលទំនើប។

បញ្ជាក់ភាពក្លាហាន សមត្ថភាព និងកេរ្តិ៍ឈ្មោះអន្តរជាតិ

ក្នុងរាល់សកម្មភាពយោធាការពារជាតិអាស៊ាននៅឆ្នាំ ២០២០ បើយោងតាមលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ឲ្យ​ដឹង​ថា ADMM-14 ហើយ​ជាពិសេស ADMM+ លើកទី៧ ជាយន្តការនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការការពារជាតិខ្ពស់បំផុតរបស់អាស៊ាន និងរវាងអាស៊ាន និងដៃគូផ្សេងទៀត។ មុនពេលកិច្ចប្រជុំលើកទី ៧ នោះ ADMM+ បានឆ្លងកាត់កិច្ចប្រជុំចំនួន ៤ ជាប់ៗគ្នា​មិនបានអនុម័ត្ត​សេចក្តីប្រកាសរួមដែលទាមទារឲ្យ​មាន​​ការឯកភាពគ្នាពីប្រទេសសមាជិកទាំង១៨ ទេ ហើយមូលហេតុបើយោង​លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh គឺដោយ​សារភា​ពខុសគ្នាអំពី​ទស្ស​នៈនិងគោល​ជំហររបស់បណ្តា​ប្រទេសនានា ជាពិសេសគឺ​បណ្តា​ប្រទេសមហាអំណាច​។

ពីមេរៀនដែលទទួលបានពីភាពជោគជ័យ ADMM+ លើកទី១ នៅទីក្រុងហាណូយកាលពី ១០ ឆ្នាំមុន ក្រសួងការពារប្រទេសវៀតណាមបានបង្ហាញពីតួនាទីសកម្មរបស់ប្រទេសជាប្រធានអាស៊ាន ធ្វើឱ្យមានតុល្យភាពក្នុងការគ្រប់គ្រង ផ្សះផ្សាភាពខុសគ្នាដោយប៉ិនប្រសប់ ថែមទាំងលើកកម្ពស់ភាពស្រដៀងគ្នារវាងភាគីនានាដើម្បីបង្កើតការមូលមតិគ្នាមួយ ដោយហេតុនេះ ADMM+ លើកទី៧ បានប្រព្រឹត្ត​ទៅ​ដោយជោគជ័យជាមួយនឹងការអនុម័តសេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការពារជាតិនៃប្រទេស ADMM+ ។

ការចេញបានសេចក្តីប្រកាសរួម ADMM+ លើកទី៧ បន្ទាប់ពីការរអាក់រអួលអស់រយៈពេលជាច្រើនឆ្នាំនោះ បានបញ្ជាក់ពីភាពក្លាហាន សមត្ថភាព និងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់វៀតណាម។ ប្រកា​នេះអាចត្រូវបានចាត់ទុកថាជាចំណុចភ្លឺស្វាងដែលជាសញ្ញាសម្គាល់លេចធ្លោនៃឆ្នាំអាស៊ាន ២០២០ លើបណ្តាញយោធា​ការពារជាតិ៕

បកប្រែដោយ Minh Trung