តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត Yamada Takia ដែលបានយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងនោះមានទំនាក់ទំនងសហប្រតិបត្ដិការការពារជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien រំពឹងថា លោកឯកអគ្គរដ្ឋទូត Yamada Takia នឹងបន្តចូលរួមវិភាគទានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពជាក់ស្ដែងថែមទៀត។

leftcenterrightdel
ទីដ្ឋភាពនៃជំនួប

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឯកអគ្គរដ្ឋទូត Yamada Takia បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក ជាពិសេសការអនុវត្តយ៉ាងសកម្មនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខា រួមមានអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី និងសេចក្តីថ្លែងការណ៍នៃចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិឆ្ពោះទៅទសវត្សរ៍បន្ដបន្ទាប់។

ភាគីទាំងពីរក៏បានឯកភាពគ្នាអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីភ្លាមៗ បន្ទាប់ពីគ្រប់គ្រងបានជំងឺរាតត្បាត Covid-19  ដែលក្នុងនោះផ្ដោតលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ដ្រី ការបណ្តុះបណ្តាលធនធានមនុស្ស វេជ្ជសាស្ត្រយោធា ថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជំនះនូវផលវិបាកនៃសង្គ្រាម និងពន្លឿនការបញ្ចប់សេចក្តីព្រាងនៃឯកសារសហប្រតិបត្តិការការពារជាតិដើម្បីអនុវត្ដការចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien  ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឯកអគ្គរដ្ឋទូត Yamada Takia

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Yamada Takia បានចែករំលែកនូវការបាត់បង់ និងខូចខាតដែលបណ្តាលមកពីគ្រោះទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម នាពេលកន្លងមក និងអះអាងថា លោកនឹងគាំទ្រយ៉ាងខ្លាំងក្លាចំពោះកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងថែមទៀត៕

បកប្រែដោយ Pham Diep