leftcenterrightdel
កងពេទ្យកម្រិត២វៀតណាមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ

រក្សាឲ្យបានរឹងមាំនូវការតម្រង់ទិសនយោបាយ

ការទូតការពារជាតិមិនមែនគ្រាន់តែជាកិច្ចការការបរទេសរបស់ក្រសួងការពារជាតិ ឬរបស់កងទ័ពតែម្នាក់ឯងនោះទេ ប៉ុន្តែរួមបញ្ចូលទាំងគ្រប់សកម្មភាពការបរទេសក្នុងវិស័យការពារជាតិជាមួយបណ្តាប្រទេស អង្គការអន្តរជាតិដែលពាក់ព័ន្ធនឹងឯករាជ្យជាតិ អធិបតេយ្យភាព  ផលប្រយោជន៍ជាតិរបស់វៀតណាម និងសន្តិសុខ សន្តិភាពក្នុងតំបន់ និងពិភពលោកទៀតផង។ ការទូតការពារជាតិត្រូវបានដាក់ឲ្យស្ថិតក្រោមការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋាភិបាល និងការបញ្ជាណែនាំដោយផ្ទាល់ និងជាប្រចាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយមានការយល់ជ្រាបយ៉ាងស៊ីជម្រៅនូវទស្សនៈ មាគា៌ គោលការណ៍ណែនាំ និងគោលនយោបាយការបរទេសរបស់រដ្ឋ និងបក្សនោះ កងទ័ពបាន និងកំពុងជំរុញយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយនូវការងារការទូតការពារជាតិ  ការបង្កើនសមាហរណកម្មអន្តរជាតិលើវិស័យការពារជាតិ ហើយតាមរយៈនោះសមិទ្ធិផលសំខាន់ៗជាច្រើនត្រូវបានសម្រេច។

ពិនិត្យមើលឡើងវិញនូវសកម្មភាពការទូតការពារជាតិនានាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមើលឃើញយ៉ាងច្បាស់ណាស់ថា ការដឹកនាំលើគ្រប់ជ្រុងជ្រោយ និងជាប្រចាំរបស់បក្សត្រូវបានប្រកាន់ខ្ជាប់ជានិច្ច។ ទំនាក់ទំនងជាមួយប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា និងប្រទេសអាស៊ានតែងតែត្រូវបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពគ្រាពេលដែលការជួបប្រាស្រ័យព្រំដែន ការបំពេញដំណើរទស្សនកិច្ចជាន់ខ្ពស់ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ត្រូវបានធ្វើឡើងជាប្រចាំ។ ជាពិសេសនៅឆ្នាំ ២០២០ នៅពេលដែលវៀតណាមជាប្រធានអាស៊ាន យើងបានជំរុញតួនាទីជាម្ចាស់ផ្ទះយ៉ាងសកម្មដើម្បីរៀបចំកិច្ចប្រជុំ និងសកម្មភាពទាំងអស់ប្រកបដោយជោគជ័យទោះបីរងឥទ្ធិពលពីការរីករាលដាលនៃ Covid-19 ក៏ដោយ។ ទន្ទឹមនឹងនោះ វៀតណាមក៏បានចូលរួមយ៉ាងសកម្មនៅក្នុងយន្តការសហប្រតិបត្តិការការពារជាតិពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន និងដឹកនាំដោយអាស៊ានផងដែរ។

ការទូតការពារជាតិក៏ដើរតួនាទីសំខាន់ៗផងដែរក្នុងការជំនះនូវផលវិបាកនៃសង្គ្រាម។ ការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក ជប៉ុន កូរេខាងត្បូង ន័រវេស ... និងអង្គការអន្តរជាតិនានាបានជួយកាត់បន្ថយផលប៉ះពាល់នៃគ្រាប់បែកមីន និងសារធាតុគីមីពុលដែលបន្សល់ទុកពីសង្គ្រាមចំពោះសុខភាពរបស់ប្រជាជន និងសកម្មភាពសេដ្ឋកិច្ចសង្គម។ អាកាសយានដ្ឋានអន្តរជាតិ Da Nang ត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីរៀបចំកិច្ចប្រជុំកំពូល APEC ក្នុងខែវិច្ឆិកាឆ្នាំ ២០១៧ បានទាន់ពេលកំណត់ដោយគម្រោងសម្អាតសារជាតិឌីអុកស៊ីតនៅអាកាសយានដ្ឋាននេះត្រូវបានបញ្ចប់មុននេះ។ បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងនេះ វៀតណាម និងអាមេរិក ក៏កំពុងសហការបន្តសម្អាតសារជាតិឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa ថែមទៀតផង។ កិច្ចការជួយឧបត្ថម្ភទ្រទ្រង់ដល់ជនរងគ្រោះដោយសារគ្រាប់បែកមីន ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ ឌីអុកស៊ីតនោះក៏ត្រូវបានលើកកម្ពស់តាមរយៈសកម្មភាពសហប្រតិបត្តិការអន្តរជាតិលើវិស័យការពារជាតិផងដែរ។

ការចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិក៏ជាចំណុចភ្លឺស្វាងមួយដែលរំលេចនូវរូបភាពល្អអំពីកងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ។ ប្រទេសវៀតណាមបានចូលរួមជាផ្លូវការនៅក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០១៤ មកម៉្លេះ។ រហូតមកដល់ពេលនេះ មានកម្មាភិបាលចំនួន ៥០ នាក់ត្រូវបានបញ្ជូនទៅបំពេញភារកិច្ចនៅអាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង តាមលក្ខណៈបុគ្គល និង ០២មន្ទីរពេទ្យនៃកងពេទ្យកម្រិត២ នៅស៊ូដង់ខាងត្បូងដែលមានយុទ្ធជនបុគ្គលិកគ្រូពេទ្យចំនួន ១២៦ នាក់។ នាពេលខាងមុខនេះនាយទាហានកងទ័ពប្រជាជនវៀតណាមក៏បានទទួលយកភារកិច្ចនៅទីភ្នាក់ងារយុទ្ធសាស្រ្តនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ និងមុខតំណែងសំខាន់ៗជាច្រើនទៀតផង ប្រការនេះបានបញ្ជាក់ពីកិត្យានុភាពនៃកងទ័ពរបស់វៀតណាមក្នុងសកម្មភាពអន្តរជាតិ។

ក្រៅពីនេះការទូតការពារជាតិបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យមានតុល្យភាពទំនាក់ទំនងក្នុងចំណោមប្រទេសធំៗ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសមានសក្តានុពល។ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាមួយបណ្តាប្រទេសធំៗ ការសន្ទនាគោលនយោបាយការពារជាតិ ឬសកម្មភាពការទូតក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី បានជួយពង្រឹងជំនឿទុកចិត្តគ្នាជាយុទ្ធសាស្ត្ររវាងវៀតណាម និងប្រទេសដទៃទៀត។

សកម្ម ម្ចាស់ការ រឹងមាំ មានភាពបត់បែន និងមានប្រសិទ្ធភាព

ដើរទន្ទឹមនឹងកិច្ចការបរទេសរបស់បក្ស កិច្ចការការទូតរបស់រដ្ឋ ការទូតប្រជាជននោះ សកម្មភាពការទូតការពារជាតិត្រូវបានជំរុញឥតឈប់ឈរក្នុងទិសដៅអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងទូលំទូលាយទាំងអំពីវិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសដទៃ អង្គការ និងស្ថាប័នអន្តរជាតិនានា រួមចំណែកជាជំហាន់ៗដល់ការធ្វើសមាហរណកម្មនៃវិស័យការពារជាតិរបស់វៀតណាមចូលក្នុងពិភពលោក។

ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បរិបទអន្តរជាតិ និងក្នុងតំបន់ត្រូវបានគេព្យាករណ៍ថានឹងបន្តមានការផ្លាស់ប្តូរស្មុគស្មាញយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបានទេ។ រោគរាតត្បាត Covid-19 បានបណ្តាលឱ្យពិភពលោកធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរលើវិស័យជាច្រើនខណៈដែលការប្រកួតប្រជែងយុទ្ធសាស្ត្រ ការប្រជែងសេដ្ឋកិច្ច សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា នៅតែបន្តកើតមានយ៉ាងតឹងតែង។ ស្ថានភាពនេះតម្រូវឱ្យសកម្មភាពការទូតការពារជាតិឱ្យកាន់តែសកម្ម មានភាពបត់បែន និងមានប្រសិទ្ធភាពជាងនេះទៅទៀត។

ក្នុងវិស័យការទូតរបស់វៀតណាមទាំងមូលនោះ ការទូតការពារជាតិគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភដែលមានចរិកលក្ខណៈពិសេសដូចខាងក្រោម៖ ការសហប្រតិបត្តិការ និងតស៊ូដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ ផលប្រយោជន៍ជាតិក្នុងពេលតែមួយ, ការចូលរួមចំណែកក្នុងការការពារសន្តិភាព បង្កើតបរិយាកាសអំណោយផលឆ្លៀតទាញយកប្រយោជន៍ពីអន្តរជាតិសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ, ចូលរួមលើកកំពស់តួនាទី និងជំហររបស់វៀតណាមលើឆាកអន្តរជាតិ, ទាញយកលក្ខខណ្ឌអំណោយផលពីខាងក្រៅដើម្បីកសាងកងទ័ព។ ដូច្នេះក្នុងរយៈពេលខាងមុខនេះ ខ្លឹមសារ ទម្រង់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការការពារជាតិ គួរតែត្រូវបានពង្រីកលើវិស័យជាច្រើនដោយមានដៃគូជាច្រើនរួមទាំងខ្លឹមសារមានលក្ខណៈទំលាយភាពទាល់ច្រកប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សាសន្តិសុខជាតិ ការពារដាច់ខាតឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី លើកកំពស់តួនាទីរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោក បង្កើនសក្តានុពល កម្លាំងរបស់កងទ័ពប្រជាជនវៀតណាម។

លើសពីនេះ រាល់សកម្មភាពការទូតការពារជាតិគួរតែផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ការលើកកម្ពស់ទំនាក់ទំនងការបរទេសពហុភាគីក្រោមសារាចរលេខ ២៥-CT/TW ចុះថ្ងៃទី ៨-៨-២០១៨ របស់គណៈលេខាមជ្ឈិមបក្ស  ការផ្តល់អាទិភាពដល់ទំនាក់ទំនងជាមួយប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា ប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ការធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយប្រទេសធំៗ ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានសក្តានុពល បង្កើនកម្រិតនៃផលប្រយោជន៍យុទ្ធសាស្ត្រជាមួយប្រទេសដទៃទៀត។ រាល់សកម្មភាពការទូតការពារជាតិក៏រួមចំណែកយ៉ាងសកម្មផងដែរនៅក្នុងយន្តការកិច្ចសហប្រតិបត្តិការការពារជាតិពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន ហើយត្រូវបានដឹកនាំដោយអាស៊ាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ការទូតការពារជាតិបានទទួលមរតក និងនាំមកនូវប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម ដែលបានក្លាយជាសមរភូមិការទូតដ៏សំខាន់មួយ រួមចំណែកដល់ជំហររឹងមាំសម្រាប់កិច្ចការបរទេសរបស់បក្ស និងរដ្ឋ កសាងខ្សែក្រវ៉ាត់សន្តិសុខ ថែរក្សាបរិស្ថានប្រកបដោយសន្តិភាព និងស្ថិរភាព បង្កើតលក្ខខណ្ឌអន្តរជាតិអំណោយផលសម្រាប់ប្រទេសដើម្បីអភិវឌ្ឍក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាត បក្សកងទ័ពលើកទី១០នោះ  ការទូតការពារជាតិបានប្រកាន់ខ្ជាប់យកគោលនយោបាយការបរទេសរបស់បក្សយ៉ាងម៉ឺងម៉ាត់ រួមទាំង និងលើកកម្ពស់ប្រសិទ្ធភាពការងារការទូតការពារជាតិរួមចំណែកការពារឯករាជ្យ  អធិបតេយ្យភាព បូរណភាពទឹកដី និងកសាងកងទ័ពកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រេដោយ Minh Trung