ភាគីទាំងពីរបានឯកភាពគ្នានឹងជំនះរាល់ឧបសគ្គដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ដើម្បីជំរុញការអនុវត្តរាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារជាតិនាពេលខាងមុខដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ  ព្រមទាំងសិក្សាលើខ្លឹមសារសហប្រតិបត្តិការនានាដែលស្របតាមស្ថានភាពថ្មី។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ថ្មី ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងភាគីទាំងពីរដោយផ្អែកលើ MOU ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ២០០៩។ ភាគីទាំងពីរនឹងបន្តពិភាក្សាលម្អិតលើខ្លឹមសារនៃសេចក្តីព្រាង MOU ថ្មីនៅក្នុងកិច្ចប្រជុំរវាងមន្រ្តីការពារជាតិនៃប្រទេសទាំងពីរនាពេលខាងមុខ។ ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់ នៃយន្តការសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី និងក្រុមការងារចម្រុះរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស នៃក្រសួងការពារប្រទេសវៀតណាម អញ្ជើញជា​អធិបតីភាព​នៃ​កិច្ច​ប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំក្រុមការងារចម្រុះលើកទី ៧ កាលពីខែឧសភា ឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរដែលមានខ្លឹមសារជាក់ស្តែងជាច្រើន​ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹក កងទ័ពអាកាស ពេទ្យយោធា និងការ​ពិគ្រោះយោបល់សម្រាប់ឆ្នាំអាស៊ាន ២០២០ ដែលវៀតណាមជាប្រធាន។ សិង្ហបូរីបន្តអះអាងថាខ្លួននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើវេទិកាពហុភាគី ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងក្របខ័ណ្ឌអាស៊ាន និងគាំទ្រវៀតណាមបំពេញតួនាទីជាប្រធានអាស៊ាន ២០២០ ដោយជោគជ័យ៕

បកប្រែដោយ Duy Hoan