ដើម្បីសម្រេចបានល្អបំផុតនូវរាល់វិញ្ញាសានៃការប្រកួតប្រជែង សមាជិកក្រុមទាំងអស់មិនថាប្រុស ឬស្រីឡើយត្រូវតែឆ្លងកាត់ការហ្វឹកហាត់កាយសម្បទាយ៉ាងតឹងរឹង។ ការហាត់លើកទំងន់ ការរត់ប្រណាំង ការអៀវយុទ្ធជនដែលរងរបួស ការបាញ់កាំភ្លើង ការគប់គ្រាប់បែកដៃ ... គឺជាលំហាត់ជាប្រចាំចំពោះពេទ្យយោធាដែលជាធម្មតាស្គាល់តែការព្យាបាលឲ្យអ្នកជំងឺតែប៉ុណ្ណោះ។

leftcenterrightdel
កងពេទ្យយោធាវៀតណាមហ្វឹកហាត់យ៉ាងសកម្ម

 

ខិតខំប្រឹងប្រែងព្យាយាមយកឈ្នះខ្លួនឯង

ក្រោមកម្តៅពន្លឺព្រះអាទិត្យដូចភ្លើងឆេះនៅទីលានហ្វឹកហាត់ សមាជិកនៃក្រុមប្រកួតជំនួយផ្នែកពេទ្យយោធាបានឆ្លងកាត់ឧបសគ្គជាលួសបន្លារ ឆ្លងកាត់លេណដ្ឋានជ្រៅ ឡើងជញ្ជាំងខ្ពស់ៗ ឆ្លងកាត់ស្ពានបាក់បែកយ៉ាងលឿនរហ័ស។ នារីវ័យក្មេងៗដែលមានរូបរាងតូចកញ្ជឹមអៀវយុទ្ធជនរងរបួសជាប្រុសៗដែលមានទំងន់ ៦៥-៧០ គីឡូក្រាមលើចម្ងាយ ៣០ ម៉ែត្រ បន្ទាប់មកបញ្ជូនអ្នករងរបួសឆ្លងទន្លេទៀតផង។ រូបភាពទាំងអស់នេះចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ក្រុមប្រកួតជំនួយផ្នែកពេទ្យយោធានេះពិតជាពិបាកវាស់វែងបានណាស់។

នៅក្នុងក្របខ័ណ្ឌនៃ Army Games 2020 ក្រុមប្រកួតជំនួយផ្នែកពេទ្យយោធា នឹងចូលរួមក្នុងបណ្តាការប្រកួតជាក្រុម និងឯកត្តជន។ ទាំងក្រុមប្រុស និងស្រី សុទ្ធតែចូលរួមក្នុងវិញ្ញាសារួមដូចជា៖ ការបាញ់កាំភ្លើង ការដកហើយដំឡើងកាំភ្លាំង ការគប់គ្រាប់បែកដៃ ការឆ្លងកាត់ឧបសគ្គ ការដឹកជញ្ជូនយុទ្ធជនរងរបួស ការឆ្លងទន្លេ ការបង់រុំរបួសបន្ទាន់នៅសមរភូមិ...

ចំពោះការប្រកួតប្រជែងជំនួយផ្នែកពេទ្យយោធា ការលំបាកមិនត្រឹមតែត្រូវកំណត់លើបញ្ហាកម្លាំងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិញ្ញាសាដែលទាមទារឱ្យមានជំនាញវិជ្ជាជីវខ្ពស់ផងដែរ។ ការប្រកួតប្រជែងនៅឆ្នាំនេះមានចំណុចថ្មីជាច្រើនបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ជាពិសេស គឺការបង្កើនខ្លឹមសារវិជ្ជាជីវៈទាំងវេជ្ជបណ្ឌិត និងពេទ្យយោធាមធ្យម។ ដូច្នេះ ក្រៅពីការហ្វឹកហាត់នៅលើទីលាន ជារៀងរាល់យប់ សមាជិកទាំងអស់នៃក្រុមប្រកួតជំនួយផ្នែកពេទ្យយោធានៅតែពិនិត្យមេរៀនឡើងវិញដើម្បីធានាឱ្យបាននូវចំណេះដឹងល្អបំផុតសម្រាប់នាំយកទៅប្រទេសអ៊ូសបេគីស្ថាន។ មើលទៅដូចជាកាន់តែលំបាក កាន់តែជួបបញ្ហាប្រឈមនោះនឹងកាន់តែធ្វើឱ្យពួកគេមានការប្តេជ្ញាចិត្តដើម្បីបង្ហាញពីភាពក្លាហានរបស់យុទ្ធជនពេទ្យយោធាវៀតណាម ចំពោះមិត្តភក្តិពិភពលោក។

leftcenterrightdel
 

 

កូនសោមាស

ដកយកបទពិសោធន៍ពីការប្រឡងមុន ៗ (ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ឆ្នាំ ២០១៩ នៅប្រទេសអ៊ូសបេគីស្ថាន) ការត្រៀមលក្ខណៈសម្រាប់ការប្រកួតជំនួយផ្នែកពេទ្យយោធាឆ្នាំនេះត្រូវបានអនុវត្តតាំងពីពេលឆាប់ៗ។ យោងតាមលោកវរសេនីយ៍ទោ Nguyen Bach Dang ប្រធានក្រុមប្រកួតជំនួយផ្នែកពេទ្យយោធា បានឲ្យដឹងថា ដំណើរការនៃការត្រៀមលក្ខណៈចាប់ពីសមាជិកចូលរួមក្រុមប្រកួតរហូតដល់ការរៀបចំទីលានហ្វឹកហាត់ កន្លែងស្នាក់នៅសម្រាប់សមាជិកក្រុមប្រកួតសុទ្ធតែត្រូវបានធានាយ៉ាងហ្មត់ចត់។  បើប្រៀបធៀបនឹងឆ្នាំមុនៗ អាយុវ័យក្មេងត្រូវបានគេចាត់ទុកថាជាឧត្តមភាពរបស់ក្រុមប្រកួតលើកនេះ ដោយសារតែសមាជិកនៃក្រុមភាគច្រើនមានអាយុក្រោម ២៥ ឆ្នាំ។ នេះត្រូវបានចាត់ទុកថាជាកត្តាសំខាន់ដើម្បីធានាថា សមាជិកមានសុខភាពល្អ និងកាយសម្បទាមាំមួនដែលអាចឆ្លើយតបបានល័ក្ខខ័ណ្ឌនៃការប្រកួត។

ការប្រកួត Army Games តែងតែជាការសាកល្បងដ៏សំខាន់មួយសម្រាប់គ្រប់ក្រុមប្រកួតរបស់វៀតណាម។ ក្រៅពីបណ្តាវិញ្ញាសាថ្មី និងឧបករណ៍មិនស្របគ្នា បញ្ហាកម្លាំងរាងកាយក៏ដូចជាបញ្ហាផ្លូវចិត្តនៅពេលប្រកួតជាមួយគូប្រជែងខ្លាំងក្លានោះសុទ្ធតែជាឧបសគ្គដែលពិបាកយកឈ្នះបាន។ ការធ្វើឲ្យខ្លួនឯងមាននូវឆន្ទៈដែកថែបមួយ និងកម្លាំងចិត្តដ៏រឹងមាំមួយនឹងជាកូនសោមាស ដើម្បីជួយកំលាំងពេទ្យយោធាវៀតណាមជំនះរាល់ការលំបាក និងត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាប្រឈមនាពេលខាងមុខ៕

បកប្រែដោយ Minh Trung