ក្នុងនាមជាអគ្គមគ្គុទ្ទេសក៍អស្ចារ្យ និងជាអ្នកការទូតឆ្នើមម្នាក់ដែលបានបង្កើតការទូតវៀតណាមទំនើបនោះ អ៊ំហូបានដឹកនាំកិច្ចការការទូតរបស់ប្រទេសដើម្បីជំនះលើការលំបាកជាច្រើនរួមចំណែកដល់ឯករាជ្យជាតិ សេរីភាព និងការបង្រួបបង្រួមជាតិ។ ផ្តើមចេញពីក្តីស្នេហាជាតិ និងប្រពៃណីវប្បធម៌របស់វៀតណាម ជាមួយនឹងចំណេះដឹងដ៏អស្ចារ្យ ភាពក្លាហាន និងបទពិសោធន៍ដ៏សំបូរបែបតាមរយៈសកម្មភាពបដិវត្តន៍រាប់សិបឆ្នាំមកនោះ អ៊ំហូបានបន្សល់ទុកឲ្យផ្នែកការទូតរបស់វៀតណាមសម័យទំនើបនូវមនោគមវិជ្ជាការទូតដ៏អស្ចារ្យមួយ ពោលគឺមនោគមវិជ្ជាការទូតហូជីមិញ។

leftcenterrightdel
លោកប្រធានហូជីមិញទទួលជួបគណប្រតិភូអ្នកជំនាញសូវៀតដែលមកជួយវៀតណាម

 

មនោគមវិជ្ជាការទូតហូជីមិញរួមបញ្ចូលទាំងគោលការណ៍ការទូត ខ្លឹមសារ វិធីសាស្រ្ត ឥរិយាបទ និងសិល្បវិធីការទូត។ អ៊ំហូលើកស្ទួយបណ្តាសិទ្ធិជាតិជាមូលដ្ឋានរួមមានឯករាជ្យជាតិដែលផ្សាភ្ជាប់ទាក់ទងនឹងសង្គមនិយម អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ឯកភាពជាតិ សន្តិភាព និងប្រឆាំងនឹងសង្គ្រាមឈ្លានពាន។ អ៊ំហូជានិច្ចកាលសង្កត់ធ្ងន់លើការទូត “អ្វីៗទាំងអស់ដើម្បីបម្រើផលប្រយោជន៍ជាតិ”។ ឯករាជ្យភាព និងស្មារតីខ្លួនទីពឹងខ្លួន ត្រូវតែផ្សាភ្ជាប់ជាមួយសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលវៀតណាមមានឆន្ទៈត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាមិត្តជាមួយប្រទេសប្រជាធិបតេយ្យទាំងអស់ ហើយមិនចងគំនំចំពោះនរណាម្នាក់ឡើយ។ លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដែលមានព្រំដែនរួម និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក។

តាមវិធីសាស្ត្រអ៊ំហូបានកំណត់ថា ការទូតត្រូវតែជាសមរភូមិមួយនៃបដិវត្តន៍វៀតណាមដោយរួមបញ្ចូលគ្នាយ៉ាងស្ទាត់នូវការ “ប្រយុទ្ធផង និងចរចាផង” “បញ្ចូលកម្លាំងជាតិជាមួយនឹងកម្លាំងសម័យ” ដើម្បីបង្កើតជាកម្លាំងសរុបដ៏ធំធេងមួយ។ អ៊ំហូតែងតែដាក់ប្រទេសវៀតណាមក្នុងលំហូរនៃពិភពលោកដោយយកចិត្តទុកដាក់យ៉ាងខ្លាំងដល់មជ្ឈមណ្ឌលអំណាច និងបណ្តាចលនាសំខាន់ៗ។

ចំណុចលេចធ្លោនៅក្នុងសិល្បវិធីការទូតរបស់លោកហូជីមិញគឺជាការអនុវត្តយ៉ាងឆ្លាតវៃនៃ “ការស្គាល់ទាំង ៥ យ៉ាង” (ស្គាល់ខ្លួនឯង ស្គាល់មនុស្ស ស្គាល់ពេលវេលា ស្គាល់ពេលបញ្ឈប់ និងស្គាល់របៀបបត់បែន) នោះគឺសមត្ថភាពបង្កើតឱកាស និងឆកយកឱកាសគឺជាការទូតចេះបញ្ចុះបញ្ចូលចិត្តមនុស្សដោយសេចក្ដីសុចរិត មនុស្សធម៌ សច្ចធម៌។ សមិទ្ធិផលនៃកិច្ចការបរទេសរបស់វៀតណាមក្នុងបុព្វហេតុរំដោះបង្រួបបង្រួមជាតិ និងការពារជាតិបានបង្ហាញយ៉ាងច្បាស់នូវភាពប៉ិនប្រសប់របស់លោកហូជីមិញក្នុងការអនុវត្តសិល្បវិធីការទូតដើម្បីធ្វើឲ្យបដិវត្តន៍ទទួលបានជោគជ័យ។

ភាពជាក់ស្តែងបានបង្ហាញថា មនោគមវិជ្ជាការទូតរបស់ហូជីមិញគឺជាបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាន ជាគ្រឹះនៃកម្លាំង និងគន្លឹះក្នុងការដាក់ចេញនូវគោលនយោបាយការបរទេសរបស់បក្សប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពតាមរយៈបណ្តាសម័យកាលនៃបដិវត្តន៍។

រហូតមកដល់បច្ចុប្បន្ននេះប្រទេសវៀតណាមបានមានទំនាក់ទំនងការទូតជាមួយប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ១៨៩/១៩៣ ប្រទេស និងមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយ ៣០ ប្រទេស។ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសជិតខាងដែលមានព្រំដែនរួម និងគ្រប់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំងអស់។ ក្នុងពេលជាមួយគ្នានេះ យើងបានខិតខំប្រឹងប្រែងដើម្បីបង្កើតទំនាក់ទំនងជាក់ស្តែងកាន់តែខ្លាំងឡើងជាមួយប្រទេសជិតខាងក្នុងតំបន់ និងមិត្តភក្តិប្រពៃណី។

ដំណើរការនៃការធ្វើសមាហរណកម្មអន្តរជាតិរបស់យើងកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។ អំពីវិស័យសេដ្ឋកិច្ច វៀតណាមបានក្លាយទៅ ជាតំណភ្ជាប់នៃច្រវាក់ដ៏សំខាន់ក្នុងទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដោយហេតុនេះបង្កើតការលើកទឹកចិត្តដ៏ធំធេងសម្រាប់ការអភិវឌ្ឍ។ IMF បានវាយតម្លៃថា វៀតណាមជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ចទាំង ២០ ដែលមានការចូលរួមចំណែកធំបំផុតដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០១៩។ ទោះបីការរីករាលដាល Covid-19 កំពុងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏ប្រទេសវៀតណាមនៅតែមានកំណើនវិជ្ជមានក្នុងចំណាត់ថ្នាក់ខ្ពស់ដដែលក្នុងតំបន់។ ការធ្វើសមាហរណកម្មអន្តរជាតិក្នុងវិស័យនយោបាយសន្តិសុខ - ការពារជាតិ វប្បធម៌ សង្គម និងវិស័យផ្សេងទៀតកាន់តែទូលំទូលាយស៊ីជម្រៅ។

ដោយមានប្រៀបថ្មី និងកម្លាំងថ្មី វៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ និងវេទិកាអន្តរជាតិសំខាន់ៗជាច្រើន ហើយទទួលបានជោគជ័យសំខាន់ៗក្នុងការលើកកម្ពស់តួនាទីជាប្រធានអាស៊ាន ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗជាច្រើនដូចជា៖ រួមចំណែកធានាសន្តិសុខស្បៀងអាហារ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីការពារ និងត្រួតត្រាការរីករាលដាល Covid-19  លើកកម្ពស់សន្តិភាព និងការសម្របសម្រួលសន្តិភាពនៅលើឧបទ្វីបកូរ៉េ…

ស្ថិតក្នុងបរិយាកាសអន្តរជាតិកំពុងមានការប្រែប្រួលកាន់តែស្មុគស្មាញឡើងៗ កិច្ចការការបរទេសបានចូលរួមចំណែកយ៉ាងមានប្រសិទ្ធិភាពក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ។ យើងបានព្យាយាមកសាងព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍជាមួយប្រទេសឡាវ កម្ពុជា និងចិន។ ប្រឈមនឹងភាពស្មុគស្មាញនៅសមុទ្រខាងកើត យើងបានវាយតំលៃយ៉ាងត្រឹមត្រូវលើស្ថានភាពការណ៍ និងមានការតស៊ូ ដោះស្រាយយ៉ាងឆាប់រហ័ស ប្រយ័ត្នប្រយែង ម៉ឺងម៉ាត់ អត់ធ្មត់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅលើសមុទ្រ។ ក្រៅពីលទ្ធផលខាងលើសសរស្តម្ភ និងវិស័យសំខាន់ៗដទៃទៀតនៃកិច្ចការបរទេសក៏ទទួលបានសមិទ្ធិផលជាច្រើនទៀតផង។ កិច្ចការបរទេសរបស់បក្ស  រដ្ឋ ប្រជាជន រដ្ឋសភា និងកិច្ចការបរទេសការពារជាតិ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពរួមចំណែកដ៏សំខាន់ក្នុងសមិទ្ធផលរួមនៃប្រទេសជាតិ។

នៅគ្រាដែលជិតឈានចូលទសវត្សរ៍ទី ៣ នៃសតវត្សរ៍ទី ២១ ពិភពលោកកំពុងតែមានការប្រែប្រួលដ៏ធំធេង និងជ្រាលជ្រៅដែលពិបាកអាចទាយទុកជាមុនបាន។ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការសំខាន់ៗដដែល ប៉ុន្តែរោគរាតត្បាត Covid-19 បានរួមចំណែកក្នុងការពន្លឿនការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងបរិបទអន្តរជាតិដែលជះឥទ្ធិពលដោយផ្ទាល់ដល់បរិស្ថានសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ប្រទេសវៀតណាមត្រូវបន្តប្រើគំនិតការទូតហូជីមិញប្រកបដោយភាពច្នៃប្រឌិតដើម្បីដាក់ប្រទេសវៀតណាមនៅក្នុង “លំហូរនៃសម័យ” បង្កើតកម្លាំងយ៉ាងធំធេងដើម្បីនាំបដិវត្តន៍វៀតណាមឆ្ពោះទៅរកជ័យជំនះថ្មី។

អាស្រ័យហេតុនោះការទូតរបស់វៀតណាមចាំបាច់ត្រូវតែលើកស្ទួយតួនាទីរបស់ខ្លួនជា “សមរភូមិជួរមុខ” ឈានមុខគេសំដៅពង្រឹងបរិយាកាសអន្តរជាតិអំណោយផល និងទាក់ទាញគ្រប់ប្រភពធនធានដើម្បីបម្រើដល់ការអភិវឌ្ឍ និងជំហររបស់ប្រទេស ការពារប្រទេសពីមុន ពីចម្ងាយ ពីពេលដែលប្រទេសមិនទាន់មានគ្រោះថ្នាក់។ យើងក៏ត្រូវបន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងអាជីវកម្ម។ ដោយធ្វើតាមគំនិតរបស់អ៊ំហូអំពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ យើងបន្តយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយប្រទេសជិតខាងដែលមានព្រំដែនរួម នាំមកនូវទំនាក់ទំនងមួយប្រកបដោយស៊ីជម្រៅជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងនេះបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងការបរទេសពហុភាគី។

ក្នុងស្ថានភាពថ្មី កម្មាភិបាលផ្នែកការបរទេសចាំបាច់ត្រូវខិតខំនិងរៀនសូត្រដោយឥតឈប់ឈរដូចពាក្យដំបូន្មានរបស់អ៊ំហូគឺ៖ “មានតែតាមរយៈការអប់រំ តាមរយៈការខិតខំរបស់បុគ្គលម្នាក់ៗ និងផ្នែកទាំងមូលនោះទេទើបការងារការទូតអាចបំពេញសេចក្តីត្រូវការនៃប្រទេសជាតិបាន"។ កម្មាភិបាលការបរទេសត្រូវគិតគូដល់ផលប្រយោជន៍ប្រទេសជាតិជានិច្ចដើម្បីបម្រើ និងកសាងប្រទេសជាតិវៀតណាម។

ក្រោមពន្លឺរស្មីឆ្លុះបញ្ចាំងពីគំនិតការទូតរបស់លោកប្រធានហូជីមិញ ផ្នែកការទូតវៀតណាមនឹងបន្តចារិកទុកនូវជោគជ័យថ្មីៗចូលរួមវិភាគទានប្រកបដោយសក្ដិសមចំពោះបុព្វហេតុកសាង ការពារមាតុភូមិ និងធ្វើឲ្យប្រទេសវៀតណាមយើងមានឋានៈស្មើមុខ ស្មើមាត់ទៅនឹងប្រទេសមហាអំណាចនៅលើទ្វីបទាំង ៥ នៃពិភពលោកដូចជាក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ៕

បកប្រែដោយ Minh Trung