leftcenterrightdel
គណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាម ប្រគល់សំភារៈ បរិក្ខារពេទ្យ ជូនក្រសួងការពារជាតិចិន

ថ្លែងនៅក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien បានចែករំលែកពីការលំបាក និងការខាតបង់ដែលប្រជាជនចិនកំពុងជួបប្រទះដោយសារការរីករាលដាលនៃ Covid-19 ។ លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien បានវាយតម្លៃខ្ពស់ចំពោះភាពសកម្មក្នុងការគ្រប់គ្រងការរីករាលដាល Covid-19 និងការព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាពនៃអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រូពេទ្យរបស់ចិន ដែលក្នុងនោះកងទ័ពរំដោះប្រជាជនចិនតែងតែដើរតួនាទីយ៉ាងសំខាន់។

leftcenterrightdel
ការដឹកជញ្ជូនសំភារៈ បរិក្ខារពេទ្យឡើងយានយន្តរបស់ក្រសួងការពារជាតិចិន

តាងនាមឲ្យក្រសួងការពារជាតិចិន លោកវរសេនីយ៍ឯក  Rong Shouxin  អនុប្រធានមជ្ឈមណ្ឌលភស្តុភា Guilin បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការពារប្រទេសវៀតណាម ក៏ដូចជាកម្លាំងពេទ្យយោធាវៀតណាម ដែលបានផ្តល់មនោសញ្ចេតនាដ៏ល្អ និងត្រៀមរៀបចំសម្ភារៈបរិក្ខារពេទ្យដែលមានគុណភាពខ្ពស់ ជូនប្រទេសចិនដើម្បីទប់ទល់នឹងការរីករាលដាលនៃ Covid-19។ លោកវរសេនីយ៍ឯក Rong Shouxin  បានសង្កត់ធ្ងន់ថា ការជួយឧបត្ថម្ភខាងស្មារតី និងសម្ភារៈពីក្រសួងការពារប្រទេសវៀតណាម ជូនចំពោះក្រសួងការពារជាតិចិន បានបញ្ជាក់ពីសាមគ្គីភាព មិត្តភាព និងការចែករំលែករវាងកងទ័ពនៃប្រទេសទាំងពីរ។ នេះគឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់វេជ្ជបណ្ឌិតចិនក្នុងការទប់ទល់នឹងការរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang