leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រតិភូទាំងឡាយ​

ក្នុងឆ្នាំ ២០១៩ ស្ថានភាពពិភពលោក និងតំបន់មានភាពស្មុគស្មាញ បានបង្កការលំបាកនិងបញ្ហាប្រឈមជាច្រើន។ ប៉ុន្តែគណៈកម្មាធិការបក្សយោធាមជ្ឈិម  ក្រសួងការពារប្រទេស គណៈកម្មាធិការបក្ស មេបញ្ជាការ និងជួរកម្មាភិបាលគ្រប់ថ្នាក់ ជាពិសេសកម្មាភិបាលដឹកនាំបានសាមគ្គីគ្នា និងដឹកនាំកងទ័ពទាំងមូលឱ្យខិតខំប្រឹងប្រែងបំពេញគ្រប់ភារកិច្ចបានយ៉ាងល្អ ដោយ​បង្កើតការវិវឌ្ឍយ៉ាងខ្លាំងក្នុងការបំពេញការ​ងារ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងប្រតិភូទាំងឡាយ​

គណៈកម្មាធិការបក្សក្នុងកងទ័ពបានកសាងយ៉ាងរឹងមាំទាំង​នយោបាយ មនោគមវិជ្ជា ការចាត់តាំងនិងសីលធម៌។ បន្តស្រាវជ្រាវ និងកែលំអគោលការណ៍ណែនាំនិងប្រព័ន្ធច្បាប់ស្តីពីយោធាការពារជាតិ ឆ្លើយតបតាមតម្រូវការកសាងកងទ័ពប្រជាជន និងការពារមាតុភូមិ។ ព្រមទាំងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានក្នុងការអនុវត្តកម្មវិធី ផែនការនិងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយ​ផ្សាភ្ជាប់នឹងការធានាសន្តិសុខការពារជាតិ ។

leftcenterrightdel
ប្រតិភូចូលរួមសន្និបាត

កងទ័ពទាំងមូលបានរក្សាយ៉ាងម៉ឺងម៉ាត់នូវការត្រៀមប្រយុទ្ធ ការគ្រប់គ្រងដែនអាកាស តំបន់សមុទ្រ ខ្សែព្រំដែន និង​សាយប៊ើស៉្បេស (Cyberspace)  ហើយបន្ត​ផ្លាស់ថ្មីនិងលើកកំពស់គុណភាពនៃការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ ការធានាភស្តុភារ និងបច្ចេកទេស។ គណៈកម្មាធិការបក្ស និងអង្គការបក្សក្នុងកងទ័ពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១២ និងសារាចរណ៍ បទបញ្ជានិងគោលការណ៍ណែនាំរបស់មជ្ឈិមបក្សស្តីពីការកសាងបក្ស និងអនុវត្តបានល្អនូវការងារត្រៀមរៀបចំមហាសន្តិបាតបក្សគ្រប់ថ្នាក់ ហើយចូលរួមយ៉ាងសកម្មក្នុងការកសាងឯកសារនៃមហាសន្តិបាតបក្សលើកទី ១២។ កងទ័ពទាំងមូលបានឯកភាព សាមគ្គីភាព និងជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់បក្ស ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន  និងត្រៀមខ្លួនទទួលនិងបំពេញរាល់ភារកិច្ចដែលបានប្រគល់ជូន៕

បកប្រែដោយ Duy Hoan